Liverpool លត់ Arsenal ចាស់​ដៃ ឯ ​Chelsea ឈ្នះ ខណៈ Spurs បាន​ត្រឹម​ស្មើ យប់​មិញ

  • 2017-08-28 02:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ​ហង្ស​ក្រហម Liverpool បាន​បំបាក់​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៣ ក្របខ័ណ្ឌ English Premier League កាល​ពី​យប់​មិញ ខណៈ​ក្រុម​ខ្លាំងៗ ដូចជា Chelsea បាន​យក​ឈ្នះ Everton ២-០ និង Spurs តាម​ត្រឹម​ស្មើ Burnley ១-១ ​។

Liverpool ធ្វើ​បាន​យ៉ាង​ល្អ ពី​ខ្សែ​ប្រយុទ្ធ Firmino, Mane, Salah និង Sturridge ដែល​រក​បាន​ម្នាក់​មួយ​គ្រាប់ ទៅ​លើ Arsenal ។ លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​មាន ៧​ពិន្ទុ ឈរ​នៅ​លេខ​២ ឯ Arsenal ទើប​តែ​មាន ៣​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ស្ថិត​នៅ​លេខ​១៦។

ដោយឡែក Chelsea ដែល​រក​បាន ២​គ្រាប់ យក​ឈ្នះ Everton បាន​ឡើង​ឈរ​លេខ​៦ មាន ៦​ពិន្ទុ។ ចំណែក Spurs ក្រោយ​ស្មើ ទើប​តែ​មាន ៤​ពិន្ទុ ក្នុង​ដៃ ស្ថិត​នៅ​លេខ​៩។

សូម​បញ្ជាក់​ថា នា​សប្ដាហ៍​ក្រោយ​នេះ លីគ​កំពូល​អង់គ្លេស​ដែល​ត្រូវ​ផ្អាក​មួយ​សប្ដាហ៍ ដើម្បី​អនុញ្ញាត​ឲ្យ​កីឡាករ​ផ្សេងៗ ត្រឡប់​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​របស់​ខ្លួន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;