ទីបំផុត WhatsApp ចេញ​មុខងារ​ពិសេស​មួយ ដែល​គ្រប់​គ្នា​ចង់​បាន

  • 2017-10-28 06:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ពេល​ថ្មីៗ​នេះ កម្មវិធី WhatsApp ត្រូវ​បាន​ធ្វើ​កំណែ Update មួយ ដោយ​បន្ថែម​នូវ​មុខងារ​សម្រាប់​លុបសារ ដែល​គេ​បាន​ផ្ញើ​ចេញ​រួច ជៀសវាង​ការផ្ញើខុស ឬ ច្រឡំដៃជាដើម។

WhatsApp បាន​បន្ថែម​មុខងារ "Delete for Everyone” ដោយ​អ្នក​ប្រើប្រាស់​គ្រាន់តែ​ចុច​លុប​នៅ​លើ​សារ​ដែល​ពួកគេ​បាន​ផ្ញើ​រួច ក្នុង​អំឡុង​រយៈ​ពេល ៧នាទី។ បច្ចុប្បន្ន មុខងារ​នេះ បាន​បញ្ចេញ​សម្រាប់​អ្នក​ប្រើប្រាស់ Android និង iOS ហើយ។

ចំពោះ​ការ​លុប​នៅ​លើ iOS គេ​ត្រូវ​ចុច​ឲ្យ​ជាប់​លើ​សារ​ណាមួយ​ដែល​ចង់​លុប បន្ទាប់​មក​ជ្រើស​រើស​ពាក្យ "More” រួច​គេ​នឹង​ឃើញ​រូប​ធុង​សម្រាម​ដើម្បី​លុប៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;