ក្រុម​ជើងឯក​លីគកំពូល​កម្ពុជា នឹងបាន​​ទៅ​លេង​ AFC Cup វគ្គ Group Stage ដោយស្វ័យ​ប្រវត្តិ

  • 2017-12-18 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ដែលបាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៧​ នេះ នឹង​​បាន​លេង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល (Group Stage) នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Cup 2018 ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំ​បាច់​​ឆ្លងកាត់​វគ្គ​ជម្រុះ ឬ​វគ្គ Play Off នោះ​ទេ។ នេះបើ​តាមការ​ឲ្យដឹង​ពី​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​រសៀល​ថ្ងៃទី​១៨ ខែ​ធ្នូ​នេះ។

ក្រុម​បឹងកេត ដែលកំពុងរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគកម្ពុជា
ការ​ប្រកួត​វគ្គ Group Stage ដំបូង​របស់​ក្រុម​ជើង​ឯក​កម្ពុជា នឹង​ប៉ះ​ក្រុម​​របស់​ហ្វីលីពីននៅថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ប្រទេស​ហ្វីលីពីន។

គួរ​រំលឹក​ថា ក្រុម​បឹងកេត ដែលជា​ជើងឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៦ បាន​លេង​នៅ​វគ្គ Group Stage នៃ​ពាន​រង្វាន់ AFC Cup 2017 ផងដែរ។ ប៉ុន្តែ​មុន​មកដល់​វគ្គ​នេះ បឹងកេត ត្រូវ​លេង​នៅ​វគ្គ Play Off ជាមួយ​ក្រុមឡាវ Lao Toyota ដោយបាន​យកឈ្នះ ២-១ (សរុប​ទាំង២ជើង)។

គួរ​បញ្ជាក់​ផងដែរថា លីគ​កំពូល​កម្ពុជា នៅ​សល់​តែ​ក្រុម ៤ ប៉ុណ្ណោះ ដែល​នៅ​មាន​ឱកាស​ប្រជែង​យក​តំណែង​ជើងឯក ដែល​មាន បឹងកេត ព្រះខ័នរាជ​ស្វាយរៀង ណាហ្គាវើល និង​ក្រសួង​ការពារជាតិ៕

បឹងកេត
ព្រះខ័នរាជស្វាយរៀង
ណាហ្គាវើល
ក្រសួងការពារជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;