ព្រះមហាក្សត្រ និង​សម្ដេច​យាយ យាង​ទៅ​កាន់​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​នេះ

  • 2018-09-10 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹង​យាង​ចាកចេញ​ពី​មាតុភូមិ​ឆ្ពោះទៅ​កាន់ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅព្រឹក​ថ្ងៃទី១០ ខែកញ្ញា ២០១៨ ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គទាំងទ្វេរ​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យចិន ។ ក្នុង​ពេល​អវត្តមាន​របស់ព្រះអង្គ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួល​ធ្វើ​កិច្ចការ​ជំនួស​ព្រះអង្គ​ក្នុង​នាមជា​ប្រមុខរដ្ឋស្តីទី ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា
ព្រះមហាក្សត្រ និង សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរ​តែង​យាង​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​ជាទៀតទាត់ ក្នុងរយៈពេល ៦​ខែ​ម្តង តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យចិន​នៅទីក្រុង​ប៉េកាំង ប្រទេសចិន។

គួររំលឹកថា កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បីពិនិត្យ​ព្យា បាល​ព្រះរាជសុខភាព។ បន្ទាប់​ពីគង់ប្រថាប់​ពិនិត្យ និងព្យាបាល​ព្រះរាជសុខភាព​នៅទីក្រុង​ប៉េកាំង ព្រះអង្គ​ទាំង​ទ្វេរ​បាន​យាង​ត្រឡប់ មក​ដល់​មាតុភូមិវិញនៅថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៨៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;