ព្រឹត្តិកា​រណ៍​នយោបាយ​ជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍​​

  • 2018-09-30 08:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ក្នុងស្រុក​សំខាន់ៗ​ប្រចាំ​សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោមនេះ។

១. សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ត្រាន់ ដាយក្វាង

កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ទៅក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយក្វាង អតីត​ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា។ បន្ទាប់ពី​​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ សម្ដេច​ ហ៊ុន សែន ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម​ និង​ក្រុមគ្រួសារ​ ព្រមទាំង​សរសេរ​នៅលើ​​ក្រាំង ចូលរួម​រំលែក​ទុក្ខ​ផងដែរ។

ចុចអាន​លម្អិត

២. សម្តេច ហ៊ុន សែន​ អញ្ជើញ​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅលើកទី៧៣ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​កិច្ចប្រជុំពាក់ព័ន្ធ​ផ្សេងទៀត នៅក្រុង​ញ៊ូវយ៉ក សហរដ្ឋ​អាមេរិក ពី​ថ្ងៃទី​២៧ ដល់ ៣០​កញ្ញា ឆ្នាំ​២០១៨។ ក្នុង​មហា​សន្និបាត​នេះ សម្តេច​បាន​ឡើង​ថ្លែង​សុន្ទរកថា ដោយផ្តោត​លើ​សមិទ្ធផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការ​ព្រួយបារម្ភ​រួម។

ចុចអាន​លម្អិត

៣. គ.ជ.ប អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត

កាលពី​ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន និង​ទៅចុះ​ឈ្មោះ​បោះឆ្នោត នៅតាម​សាលា​ឃុំសង្កាត់ ចាប់ពី​ថ្ងៃទី​១ ដល់ ១៨ខែ​តុលា ឆ្នាំ​២០១៨។ ការ​អំពាវនាវឱ្យ​ទៅ​ពិនិត្យ​មើល​ឈ្មោះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រាកដថា​ ខ្លួនពិត​ជា​មាន​ឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ នៅក្នុង​បញ្ជី​បោះឆ្នោត។

ចុចអានលម្អិត

៤. លោក ប្រាក់ សុខុន នឹងធ្វើ​ទស្សនកិច្ច​នៅ​តួកគី នៅ​ដើមខែ​តុលា

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​ថា លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស  នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​តួកគី ពី​ថ្ងៃទី១-៣ ខែ​តុលា ឆ្នាំ​២០១៨។ ​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ នឹង​ជួប​ប្រជុំ​ផ្លូវការ​ជាមួយ​លោក ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្រ្តី​ការបរទេស​តួកគី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ ដែលជា​ការ​ព្រួយ​បារម្ភ និង​យកចិត្ត​ទុកដាក់រួម ​ក្នុង​បរិបទនៃ​កិច្ចសហប្រតិបត្តិការ​ទេ្វភាគី តំបន់ និង​អន្តរជាតិ។

ចុចអាន​លម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;