ព្រឹត្តិ​ការណ៍​នយោបាយ​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍

  • 2018-10-14 09:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លី] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ក្នុងស្រុក​សំខាន់ៗ​ប្រចាំ​សប្តាហ៍ មក​បង្ហាញជូន​ដូច​ខាងក្រោម​នេះ។

១. សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ មេគង្គ-ជប៉ុន លើក​ទី១០ ពី​ថ្ងៃ​ទី៦ ដល់ ១០ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ អំឡុងពេល​នោះ សម្ដេច ហ៊ុន សែន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន​ ​ព្រមទាំង​​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ៕

ចុចអាន​លម្អិត

២. កម្ពុជា ហៅការ​សម្រេចចិត្ត​របស់ EU ជុំវិញ​ដំណើរការ​ដកការ​អនុគ្រោះ​ពន្ធ ជា​ភាព​អយុត្តិធម៌

កាលពីថ្ងៃ​ទី១០ ខែតុលា ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស បាន​សម្តែង​នូវ​ការ​ខកចិត្ត និង​បាន​ចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប EU ក្នុងការ​ដាក់​ចេញ​នូវ​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី "គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)" ថា​ជាភាព​អយុត្តិធម៌។

ចុចអាន​លម្អិត

៣. ព្រឹទ្ធសភា ជ្រើសរើស​បាន​អនុប្រធាន​ទី១​ថ្មី

កាលពី​ព្រឹកថ្ងៃទី១១ ខែ​តុលា ឆ្នាំ​២០១៨ លោក ស៊ឹម កា ត្រូវបាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​អនុ​ប្រធាន​ទី១ថ្មី ​នៃ​ព្រឹទ្ធសភា ជំនួស​លោក នៃ ប៉េណា ដែលបាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។ លោក ស៊ឹម កា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥៨​សំឡេង លើ​ ៥៨​សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

ចុចអាន​លម្អិត

៤. កម្ពុជា បន្ត​ប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើងវិញ

តាម​រយៈ​លិខិត​មួយ​ផ្ញើទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ លោក Doug Ericksen និងលោក​តំណាងរាស្រ្ត Vincent Buys នៅ​រដ្ឋវ៉ាស៊ីងតោន កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៨ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​យល់ព្រម​បន្ត​ប្រតិបត្តិការ​ឡើងវិញ​នូវការ​ស្វែងរក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែលបាន​បាត់ខ្លួន​ក្នុង​សម័យ​សង្គ្រាម​ នៅ​កម្ពុជា ឡើងវិញ​ក្រោយផ្អាក​មួយឆ្នាំ។ ការ​សម្រេចនេះ ធ្វើឡើង​បើទោះបីជា​អាមេរិក បាន​ដាក់​កម្រិត​តឹងតែង​ទិដ្ឋាការ​មកលើ​មន្រ្តី​កម្ពុជា​ក៏ដោយ។

ចុចអានលម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;