សង្ខេប​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍

  • 2018-10-28 08:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ ដែល​កើតមាន​ឡើង​ក្នុង​សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម។

១. កម្ពុជា-តួកគី ចុះ​កិច្ចព្រមព្រៀង​ចំនួន៨ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួកគី បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​និង​កិច្ចព្រមព្រៀង​អនុស្សារណ:​សំខាន់ៗ​ចំនួន៨ កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០១៨។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​ប្រទេស​តួកគី ពីថ្ងៃទី​២០ ដល់ ២២ ខែ​តុលា ឆ្នាំ​២០១៨។

ចុចអានលម្អិត

២. លោក អ៊ិត សារម្យ ស្នើសុំ​បង្កើត​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ

លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ​ លោក អ៊ុក សុភ័ណ្ឌ ប្រធាន​គណបក្ស​រដ្ឋអច្ឆរិយៈ និង​​លោក ប៉ែន សំអឿន ប្រធាន​គណបក្ស​កម្រង​ផ្កាស្មៅមហាជន បាន​ស្នើសុំ​បង្កើត​​គណបក្ស​នៅក្រសួងមហាផ្ទៃ។ នេះបើ​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ដែល [ខ្លីៗ] ទទួលបាន​នៅព្រឹក​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៨​។

ចុចអានលម្អិត

៣. សម្តេច ហ៊ុន សែន អរគុណ​លោកស្រី ពុង ជីវហ្គិច នៅថ្ងៃ​រំលឹកខួប​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

ក្នុងពិធីសំណេះសំណាលជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ ដែលត្រូវជា​ខួប២៧ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស សម្តេច ហ៊ុន សែន បាន​អរគុណ​លោកស្រី ពុង ជីវហ្គិច ប្រធាន​អង្គការ​លីកាដូ ដែល​ពីមុន លោកស្រី​បាន​ខិតខំ​បង្កើត​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ ដែល​ជាការ​បើក​ច្រកទ្វារ​សំខាន់​មួយ ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​នេះ។

ចុចអានលម្អិត

៤. ចិន បន្ត​ផ្តល់​ជំនួយ​យោធា និង​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា

នាយ​ឧត្តមសេនីយ៍ Wei Fenghe រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្តីអំពី​ការ​ផ្តល់​ជំនួយ​យោធា​ឥត​សំណង ជាមួយ​សម្តេច ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០១៨។ ពិធីនេះចុះហត្ថលេខា ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់សម្តេច ទៀ បាញ់ នៅក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២២ ដល់ ២៧ ខែតុលា ឆ្នាំ២០១៨។​ ភាគីចិន ក៏​បាន​សន្យា​បន្ត​ជំរុញ​ការ​រក្សា​ផ្លាស់ប្ដូរ ប្រតិភូ​ជាន់ខ្ពស់​រវាង​កងទ័ព​ទាំងពីរ​ជា​បន្ត​ទៅទៀត បន្តធ្វើ​លំហាត់​នាគមាស ដែល​នឹង​ធ្វើឡើង​នៅ​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​ផងដែរ។

ចុចអានលម្អិត

៥. លោក លោក ជាម ច័ន្ទនី ទទួលមរណភាព​ ក្នុង​អាយុ ៥៧ឆ្នាំ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ជាម ច័ន្ទនី បាន​ទទួល​មរណភាព​ ក្នុង​អាយុ ៥៧ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១៨ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ ៣ខែ ដោយ​ជំងឺ​មហារីក​ខួរក្បាល។ លោក ជាម ច័ន្ទនី ជា​អតីត​អ្នក​តំណាងរាស្រ្ត​របស់​បក្ស​ប្រឆាំង​ចំនួន ៤អាណតិ្ត​មកហើយ​តាំងពីឆ្នាំ​១៩៩៨ រហូតដល់ឆ្នាំ​២០១៧។

ចុចអានលម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;