សង្ខេប​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍

  • 2018-11-04 08:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់ៗ ដែល​កើតមាន​ឡើង​ក្នុង​សប្តាហ៍​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម។

១. មេធាវី ស្នើសុំ​ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ដើម្បី​ដោះលែង​លោក កឹម សុខា

លោក​មេធាវី ផែង ហេង មាន​ប្រសាសន៍កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨​ថា សំណុំ​រឿង​លោក កឹម សុខា គឺ​ទាក់ទង​នឹង​រឿង​នយោបាយ ដែល​រឿង​នេះ​លោក​ទទួច​ឲ្យ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ដូច​ដែល​អ្នក​នយោបាយ​ខ្មែរ​ធ្លាប់​បាន​ធ្វើ ឬ​ដោះ​ស្រាយ​កន្លង​មក។ លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង ហើយត្រូវ​បានដឹកមកដល់​គេហដ្ឋាន​លោកវិញ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

ចុចអានលម្អិត

២. សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ក្រៅ​ប្រទេស​យ៉ាងតិច​៣​ដងទៀត នៅចុង​ឆ្នាំនេះ

ថ្លែងក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង ៦ពាន់​នាក់ នៅស្រុក​មុខ​កំពូល ខេត្ត​កណ្តាល កាលពីថ្ងៃ​ទី៣១តុលា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បញ្ជាក់​ថា សម្តេចនឹង​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ និង​ធ្វើទស្សនកិច្ច​ក្រៅប្រទេស យ៉ាងតិច​ចំនួន ៣​ដង​ទៀត នៅ​ចុង​ឆ្នាំ​២០១៨​នេះ។ ទី១. សិង្ហបុរី (កិច្ចប្រជុំកំពូលអាស៊ាន), ទី២. នេប៉ាល់ (ទស្សនកិច្ច និង​កិច្ចប្រជុំអន្តរជាតិ) និងទី៣. ឡាវ (ទស្សនកិច្ច និងកិច្ចប្រជុំ)។

ចុចអានលម្អិត

៣. បក្ស​មូលដ្ឋាន ប្រកាស​មិន​គាំទ្រ​ការ​ដក EBA របស់ EU ឡើយ

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស​ថា ខ្លួន​មិន​គាំទ្រ​នូវការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុបឡើយ។ បក្សនេះ បាន​ស្នើ​ឱ្យ​មានការ​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង EU ក្នុងការ​រក​ដំណោះស្រាយ​សមស្របណាមួយ ដើម្បី​ធានា​បាន​នូវសមត្ថភាព​ប្រកួត​ប្រជែង​របស់​វិស័យ​ឯកជន និង​ចៀសវាង​នូវហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ជាតិ និង​ការងារ​របស់​ប្រជាពលរដ្ឋ។

ចុចអានលម្អិត

៤. បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ លើកទី៣ នឹង​ធ្វើឡើង​នៅក្នុងខែ​ឧសភា ឆ្នាំ​២០១៩

សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០១៨ ឱ្យដឹងថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​អាទិត្យទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​កាល​បរិច្ឆេទ​ នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ លើកទី៣។

ចុចអានលម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;