កម្ពុជា ធ្វើជាម្ចាស់ផ្ទះ​ក្នុង​ពូល​ជាមួយ​ថៃ និង​ក្រុម៣ទៀត ក្នុងវគ្គ​ជម្រុះ​ពានរង្វាន់ AFC U-19 Championship 2020

  • 2019-05-09 14:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​ចាប់ពូល​នៃ​វគ្គជម្រុះ​ពានរង្វាន់ AFC U-19 Championship 2020 របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី នាថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ បង្ហាញ​ថា កម្ពុជា​បាន​ទទួលសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ​នៃ​ពូល G រួមមាន​ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និង​កោះម៉ារីណា​ខាងជើង។

U22 កម្ពុជា (រូបតំណាង)
សូមមើល​ក្រុមផ្សេងទៀត​ក្នុង​តារាង​ខាងក្រោម​នេះ៖

ការប្រកួត​វគ្គជម្រុះពានរង្វាន់​ខាងលើ​នេះ នឹង​ធ្វើឡើង​ពីថ្ងៃទី​២ ដល់ ១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ក្រុមចំណាត់​ថ្នាក់លេខ១ ក្នុងពូល​នីមួយៗ នឹងឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ។ ចំណែក​ក្រុម​ចំណាត់ថ្នាក់​ទី២ នឹងត្រូវ​ជ្រើសរើស ៤ក្រុម ដែល​ជាក្រុម​ល្អបំផុត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;