ប៉ូលិស​ឆ្មក់​ចូល​​បង្រ្កាប​ក្លឹប​កម្សាន្ត​មួយ ទាំង​កណ្ដាល​អាធ្រាត្រ ឃាត់ខ្លួន​បានជាង ៤០០នាក់

  • 2019-06-08 01:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស បាន​ឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្តលុច្សសារី ឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណជាង ៤០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនានេះ។

ប្រតិបត្តិការ​នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញឮ។

ក្លឹបកម្សាន្ត លុច្សសារី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បើ​តាម​សេចក្តីរាយការណ៍ បានឲ្យដឹងថា មនុស្សជាង ៤០០នាក់ ដែលឃាត់ខ្លួន គឺភាគច្រើនជាជនជាតិចិន និងវៀតណាម។ ពួកគេ​ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;