ធនាគារ​ជាតិ ជ្រើស​រើស​សិស្ស និស្សិត​ប្រឡង​ចូល​រៀន​ថ្នាក់​ប្រកាសនីយបត្រ​ជាន់​ខ្ពស់​

  • 2019-08-02 10:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​ កម្ពុជា​ បាន​ធ្វើ​ការ​ប្រកាស ជ្រើស​រើស​សិស្ស និសិ្សត ដើម្បី​ធ្វើ​ការ​ប្រឡង​ចូល​រៀន​ថ្នាក់​ប្រកាសនីយបត្រ​ជាន់​ខ្ពស់​បច្ចេកទេស​ធនាគារ​ជំនាន់​ទី ២៩​ សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២១​ នៅ​មណ្ឌល​សិក្សា បច្ចេកទេស​ធនាគារ។

សម្រាប់លក្ខណ​ចុះឈ្មោះ​ប្រឡង ជា​មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​មាន​បទពិសោធន៍​ការងារ​រយះ​ពេល ២ឆ្នាំ​យ៉ាងតិច និង​បេក្ខជន​ជា​សិស្សានុសិស្ស​ត្រូវ​មាន​ សញ្ញាបត្រ​មធ្យមសិក្សា ​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ។

ចំ​នួន​ជ្រើស​រើស​សរុប ១០០នាក់ ការ​បរិច្ឆេទ​ប្រឡង​នៅ​ថ្ងៃ​ទី ៥ ខែ តុលា ឆ្នាំ ២០១៩។ វិញ្ញាសា​ប្រឡង​រួម​មាន ចំណោះ​ដឹង​ទូ​ទៅ រយៈពេល ១ម៉ោង ៣០នាទី មេគុណ២ វិញ្ញសា គណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទី មេគុណ២ និង​វិញ្ញាសា ភាសា​អង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី មេគុណ៣។

ចាប់​ផ្ដើម​លក់ និង​ទទួល​ពាក្យ​​ពី​ថ្ងៃ​ទី ៥ ខែ សីហា នេះ​ត​ទៅ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី ៣ តុលា បិទ​ឈ្មោះ​បេក្ខជន​ប្រឡង ថ្ងៃទី ៤ តុលា ២០១៩។

ព័ត៌មាន​លម្អិត៖

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;