អង្គការ​មួយ​ស្នើ​ឲ្យ លោក គួច ចំរើន ដោះ​ស្រាយ​បញ្ហា​ការ​ចាក់​ដី​ចូល​សមុទ្រ

  • 2019-08-13 07:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ CNRO ​​បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យ​បញ្ហាការ​ចាក់​ដីចូលសមុទ្រ និង​ការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាម ដើម្បីយកធ្វើ​ជាកម្មសិទ្ធិ​ឯកជន​ដោយខុស​ច្បាប់។

ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង លោក គួច ចំរើន ជាមួយប្រជាពលរដ្ឋមកពី ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក ក្នុង​ខេត្តព្រះសីហន ​ដើម្បី​ដោះស្រាយកង្វល់​របស់​ប្រជា​ពលរដ្ឋ និង​ផល​ប៉ះពាល់​មួយ​ចំនួន ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹកថៃ្ង​ទី ១៣ ខែសីហា ឆ្នាំ២០១៩។

ក្នុង​កិច្ចពិភាក្សា រក​ដំណោះ​ស្រាយ និង​ផល​ប៉ះ​ពាល់​នេះ ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​បញ្ហា​ស្រដៀង​គ្នា គឺសុំ​ចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែល​មន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;