សរុប​លទ្ធផល ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​នៅ​ពាន AFF Championship ​

  • 2019-08-21 01:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ​បាន​បញ្ចប់​ភារកិច្ច​នៅ​ពាន​រង្វាន់ AFF Championship ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ពូល​៣​ប្រកួត​។

កម្ពុជា​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​វៀតណាម ​មីយ៉ាន់ម៉ា ​និង​ឥណ្ឌូណេស៊ី។ ​៣​ប្រកួត​ក្នុង​ពូល​នេះ ​ក្រុម​នារី​កម្ពុជា​ទទួល​បាន​លទ្ធផល​មិន​ល្អ​នោះ​ទេ ​ដោយ​បើក​ឆាក​ចាញ់​ក្រុម​វៀតណាម ​១០-០ ​បន្ដ​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ​១០-១ ​និង​ប្រកួត​ចុង​ក្រោយ​យប់មិញ​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ៤-០។ ត្បិត​តែ​ចាញ់​ច្រើន​គ្រាប់​មែន ប៉ុន្តែ​នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​សម្រាប់​ក្រុម​នារី​កម្ពុជា ​ដែល​ទើប​បង្កើត​ឡើង​ជា​ថ្មី​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ​នឹង​ធ្វើ​ដំណើរ​មក​ដល់​មាតុភូមិ​វិញ​នៅ​ម៉ោង​២:៥៥​នាទី​រសៀល​នេះ៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;