ជម្រុះ World Cup: ដឹងថ្ងៃ កម្ពុជា បញ្ចេញបញ្ជីឈ្មោះជម្រើសជាតិ ប្រកួតជាមួយ ហុងកុងហើយ
- 2019-08-22 04:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup: ដឹងថ្ងៃ កម្ពុជា បញ្ចេញបញ្ជីឈ្មោះជម្រើសជាតិ ប្រកួតជាមួយ ហុងកុងហើយ
ចន្លោះមិនឃើញ
នៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតជម្រុះ Wold Cup 2022 នឹងចាប់ផ្ដើមហើយ ដោយកម្ពុជាទទួលក្រុមហុងកុង បើកឆាកក្នុងពូលតែម្ដង។
ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិខាងលើ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ខែក្រោយនេះ។ ខណៈដែលបញ្ជីឈ្មោះខាងក្រុមហុងកុងនោះ បានបញ្ចេញរួចហើយ នៅឡើយតែខាងកម្ពុជាប៉ុណ្ណោះ។ សម្រាប់ក្រុមកម្ពុជា សហព័ន្ធកីឡាបាល់ទាត់បានបញ្ជាក់ថានឹងបញ្ចេញនៅថ្ងៃទី២៩ខាងមុខនេះ ពោលគឺចប់ព្រឹត្តិការណ៍ Hun Sen Cup ជើងទី២សិន។
សម្រាប់ការប្រកួតវគ្គទី២ ជម្រុះ World Cup 2022 ក្នុងទ្វីបអាស៊ី ក្រុមកម្ពុជាស្ថិតនៅពូលC ជាមួយ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់៕