កីឡាករ​មកពីក្លឹប​ណា ជាប់​ជម្រើសជាតិ​កម្ពុជា ច្រើនជាង​គេ?

  • 2019-08-29 03:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ៣៥នាក់ ​ដែល​ត្រូវ​កោះហោះ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​​ជម្រើសជាតិ​កម្ពុជា ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត​​ FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 ពូល C។

កីឡាករ​ទាំង ៣៥រូប នឹងត្រូវ​ជម្រុះ​ចេញ​បន្តទៀត ដើម្បី​យក ២៣នាក់​ចុងក្រោយ ទៅ​ប្រកួត​បើកឆាក ទល់​នឹង​ក្រុមជម្រើសជាតិ​ហុងកុង នា​ថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង ៦កន្លះល្ងាច នៅ​ពហុ​កីឡដ្ឋានជាតិអូឡាំពិក។

ក្នុងចំណោម​កីឡាករ​ទាំង​ ៣៥រូប មាន​កីឡាករ​មក​ពី​ក្លឹប​វិសាខា ច្រើនជាងគេ ពោល​គឺ​ដល់​ទៅ ១០នាក់ ខណៈ​ភ្នំពេញក្រោន ជាប់ ៦នាក់ និង​ព្រះខ័នរាជស្វាយរៀង ជាប់ ៥នាក់។

កីឡាករ​ទាំង ៣៥រូប មានដូចខាងក្រោម៖

វិសាខា (១០នាក់)

១. ឆេង ម៉េង

២. កែន ច័ន្ទសុភ័ក្រ្ត

៣. កែវ សុខផេង

៤. កែវ សុខសិលា

៥. អ៊ុក សុវណ្ណ

៦.​ ស៊ិន សុផាណាត់

៧. អ៊ិន សូដាវីដ

៨. ទៀត គឹមហេង

៩. សាន គឹមហេង

១០. ស៊ិន កក្កដា

ភ្នំពេញក្រោន (៦នាក់)

១. ១. អ៊ន ចាន់ប៉ូលីន

២. សាវែង សំណាង

៣. សឿត បារាំង

៤. ម៉ៅ ពិសិដ្ឋ

៥. យ៉ើ សាហ្វី

៦. យ៉ើ មូស្លីម

ព្រះខ័នរាជស្វាយរៀង (៥នាក់)

១. ឃៀង ម៉េងហ៊ួ

២. ហូយ ផល្លីន

៣. សារ៉េត គ្រីយ៉ា

៤. សឿយ វិសាល

៥. សួន សុវណ្ណ

ណាហ្គាវើល (៤នាក់)

១. គួច ដានី

២. គួច សុកុម្ភៈ

៣. សុះ ស៊ូហាណា

៤. ស៊ូ យ៉ាទី

បឹងកេត (៤នាក់)

១. សេត រ៉ស៊ីប

២. ទេស សម្បត្តិ

៣. លី វ៉ាហេទ

៤. ជា វេសលី

ក្រសួងការពារជាតិ (៣នាក់)

១. រ៉ឹង ប៊ុនហៀង

២. ណារ៉ុង កក្កដា

៣. កាន់ ពិសាល

អង្គរថាយហ្គឺរ (១នាក់)

១. ឈង់ ប៊ុនណាត

គិរីវង់សុខសែនជ័យ (១នាក់)

១. ដាវ នីម

សាលាបាល់ទាត់ជាតិបាទី (១នាក់)

១. សៀង ចន្ធា

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;