អតីត​ប្រធានាធិបតី និង​ជាបិតា​បច្ចេកវិទ្យា​ឥណ្ឌូណេស៊ី ទទួលមរណភាព​ហើយ

  • 2019-09-12 01:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Bacharuddin Jusuf Habibie បាន​ទទួលមរណភាពហើយ​ក្នុងអាយុ ៨៣ឆ្នាំ ដោយសារ​ជំងឺ​បេះដូង នៅ​មន្ទីរពេទ្យ​យោធាមួយ​កន្លែង​ក្នុងក្រុងហ្សាកាតា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។

រូបថត៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានចេញ​សេចក្តីថ្លែងការណ៍​ចូលរួមរំលែក​មរណទុក្ខ និង​សម្តែង​ការសោកស្តាយ​ចំពោះមរណភាពរបស់​លោក Habibie។

ក្នុង​សេចក្តីថ្លែងការណ៍នេះ លោក វីដូដូ បាន​រៀបរាប់ថា៖ «យើង​ចាត់ទុក​លោកសាស្រ្តាចារ្យ Habibie ជាអ្នកវិទ្យាសាស្រ្តមួយរូប ជាការពិត​លោកក៏ជា​បិតា​បច្ចេកវិទ្យា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ។ លោក​គឺ​ជាប្រធានាធិបតីទី៣នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី»។

សូម​រំលឹក​ថា លោក Habibie បានកាន់តំណែង​ជាប្រធានាធិបតី​ឥណ្ឌូណេស៊ី បន្តពីលោក ស៊ូហាតូ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ​១៩៩៨ ដល់​ថ្ងៃទី២០ ខែតុលា ឆ្នាំ​១៩៩៩។ លោក​ក៏ធ្លាប់​ជា​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការស្រាវជ្រាវ និង​បច្ចេកវិទ្យា​ឥណ្ឌូណេស៊ី ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ​១៩៧៨ ដល់ ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​១៩៩៨​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;