ឥស្សរជនជាន់ខ្ពស់កម្ពុជា ៩រូប ដែលទទួលគោរមងារជា “សម្តេច”

  • 2019-09-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើគិតរហូតមកដល់បច្ចុប្បន្នឥស្សរជនជាន់ខ្ពស់កម្ពុជាមានតែ ៩រូបដែលត្រូវបានព្រះមហាក្សត្របានព្រះរាជទានគោរមងារជា “សម្តេច” ដែលជាងារដ៏ខ្ពង់ខ្ពស់បំផុតរបស់កម្ពុជា។ ឥស្សរជនជាន់ខ្ពស់ក្នុងនោះទាំង៩នាក់នោះរួមមាន៖

១. អតីតសម្តេចប្រធានព្រឹទ្ធឹសភា ជា ស៊ីម មានគោរងារជា “ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ” ទទួលមរណៈភាពនៅថ្ងៃទី ៨ មិថុនា ឆ្នាំ២០១៥។

សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម កាលនៅរស់
២. សម្តេចប្រធានរដ្ឋសភា ហេង សំរិន មានគោរងារជា **“សម្តេចអគ្គមហាពញាចក្រី ហេង សំរិន”** ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

៣. សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហ៊ុន សែន មានគោរងារជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

៤. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គង់ សំអុល មានគោរងារជា “ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

៥. ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី មានគោរពងារជា “ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ”

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

៦.ប្រធានព្រឹទ្ធឹសភា សម្តេច សាយ ឈុំ មានគោរពងារជា “ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ”

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

៧. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង មានគោរពងារជា “ សម្ដេចក្រឡាហោម ស ខេង”

សម្ដេចក្រឡាហោម ស ខេង

៨. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ មានគោរពងារជា “ សម្តេចពិជ័យសេនា ទៀ បាញ់ ”

សម្តេចពិជ័យសេនា ទៀ បាញ់

៩. អតីតឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន មានគោរពងារជា “ សម្ដេចវិបុលបញ្ញា សុខ អាន” ទទួលមរណៈភាព នៅថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៧។

សម្ដេចវិបុលបញ្ញា សុខ អាន កាលនៅរស់

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;