លោក ស៊ី ជិនពីង៖ គ្មាន​ទ័ព​ណាមួយ អាចធ្វើឱ្យរង្គើ​​មហាយក្ស​ចិនឡើយ

  • 2019-10-01 03:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន ​លោក ស៊ី ជិនពីង បាន​ថ្លែងក្នុង​ខួប៧០ឆ្នាំ​នៃការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នាថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៩​ថា គ្មាន​កម្លាំងណាមួយ​ដែល​អាចធ្វើឱ្យ​រង្គោះរង្គើ​ដល់គ្រឹះ​នៃ​មហាយក្សចិន​បានឡើយ ហើយ​ក៏គ្មាន​កម្លាំង​ណាមួយ​ដែលអាច​បញ្ឈប់ដំណើរ​របស់​ប្រជាជន​ និង​ប្រទេស​ចិន​បានដែរ។

ទោះ​ជាយ៉ាងណា លោក​មិនបញ្ជាក់​ពីឈ្មោះ​ប្រទេស​ដែល​លោកសំដៅនោះទេ ដោយ​គ្រាន់តែនិយាយថា ចិន​នឹងបន្តការអភិវឌ្ឍ​ដោយសន្តិភាព។ «សូម​ឱ្យមហាបក្សកុម្មុយនីសចិន និង​ប្រជាជនចិន មាន​អាយុយឺនយូរ»។

សូម​ជម្រាប​ថា រដ្ឋាភិបាលចិន ប្រារព្ធខួបកំណើត​ប្រទេស​ ៧០ឆ្នាំនេះ នៅទីលានធានអានមីន ក្នុងក្រុងប៉េកាំង។ ក្នុងពិធីនេះ មានការធ្វើពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមដែលមានទ័ព ១៥ ០០០នាក់ចូលរួម ព្រមទាំងយន្តហោះជាង ១៦០គ្រឿង និង​ឧបករណ៍យោធា​ជិត ៦០០​គ្រឿង​ផងដែរ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;