ចាំទេ! អ៊ីរ៉ង់ ដែលនឹង​ប៉ះកម្ពុជា​ខាន​ស្អែក បាន​ទាត់ស្មើ​ព័រទុយហ្គាល់ កាល​ពី World Cup 2018 (មានវីដេអូ)

  • 2019-10-08 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួត World Cup 2018 នៅប្រទេសរុស្ស៊ីកន្លងទៅ អ៊ីរ៉ង់ បាន​ស្ថិតក្នុងពូល B ជាមួយ​អេស្ប៉ាញ ព័រទុយហ្គាល់ និង​ម៉ារុក។ ក្នុងនោះ អ៊ីរ៉ង់ ឈរលេខ៣ ក្នុងពូល មាន​៤ពិន្ទុ ដោយប្រកួតឈ្នះ ១ ស្មើ១ ចាញ់១ ដូចខាងក្រោម៖

-ឈ្នះ ម៉ារុក ១-០

-ចាញ់ អេស្ប៉ាញ ០-១

-ស្មើ ព័រទុយហ្គាល់ ១-១។

១គ្រាប់​ដែលស៊ុត​ចូល​ព័រទុយហ្គាល់ គឺជា​គ្រាប់បាល់​វាយបកតាមស្មើនៅនាទី៩០+៣ ដោយបាល់ប៉េណាល់ របស់​កីឡាករ Karim Ansarifard បន្ទាប់ពីត្រូវ Ricardo Andrade Quaresma Bernardo របស់ព័រទុយហ្គាល់​ស៊ុតនាំមុខមុននាទី ៤៥។ Cristiano Ronaldo ក៏មាន​ឱកាស​ស៊ុតបាល់ប៉េណាល់ទី​ទៅលើ​អ៊ីរ៉ង់ដែរ តែធ្វើមិនបានសម្រេច៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអាន៖ Messi អ៊ីរ៉ង់ ស្ថិតក្នុង​បញ្ជី​កីឡាករ​ត្រៀមប៉ះ​កម្ពុជា នៅថ្ងៃទី​១០តុលា​ខាងមុខ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;