សាលា​មួយ​នៅ​ឥណ្ឌា ធ្វើរឿង​ពិសេស​មិន​ធ្លាប់មាន ត្រៀម​ស្វាគមន៍​លោក ស៊ី ជិនពីង

  • 2019-10-11 02:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលារៀន​មួយកន្លែង នៅក្នុងក្រុង Chennai រដ្ឋ Tamil Nadu ភាគ​ខាងកើត​ ប្រទេស​ឥណ្ឌា បាន​រៀបចំតុបតែងយ៉ាងពិសេសបំផុត​មិនធ្លាប់មាន​ សម្រាប់​ស្វាគមន៍​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅថ្ងៃទី១១ និង ១២ ខែតុលា ឆ្នាំ​២០១៩។

សិស្ស​ប្រមាណ ២ពាន់នាក់ បានពាក់ម៉ាស់​រូបលោក ស៊ីជិនពីង ហើយ​បង្កើត​ជាទម្រង់អក្សរចិន អមជាមួយការបក់ទង់ជាតិឥណ្ឌា និងចិន។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី និង​លោក ស៊ី ជិនពីង នឹង​បើកកិច្ចប្រជុំក្រៅផ្លូវការ​មួយ នៅ​ក្រុង Mahabalipuram ចម្ងាយ ៥៥គីឡូម៉ែត្រពីក្រុង Chennai។ កិច្ចប្រជុំនេះ​នឹងក្លាយ​ជាជំនួបកំពូលលើកទី២ រវាងមេដឹកនាំទាំង២ បន្ទាប់ពីលើកទី១ ធ្វើឡើងនៅក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពីឆ្នាំ​២០១៨៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;