Ronaldo ធ្វើបាន Hat-trick បំបែកកំណត់ត្រាល្អបំផុតរបស់មនុស្សម្នាក់

  • 2019-11-15 01:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករឆ្នើមវ័យ ៣៤ ឆ្នាំ ​Cristiano Ronaldo ​អាច​រក​បាន ៣ គ្រាប់​ក្នុង​ចំណោម ៦ គ្រាប់ដែល​​​ជម្រើសជាតិ​ព័រទុយហ្គាល់ យក​ឈ្នះ​ជម្រើស​ជាតិ លីទុយ​អានី ក្នុង​វគ្គ​ជម្រុះ Euro 2020 ​នៅ​ពូល B កាល​ពី​យប់​មិញ​នេះ។

CR7 ពេលរកបានគ្រាប់នាំមុខមុន /twitter
​ក្រោយ​ជួយ​ឲ្យ​ក្រុម​រក​បាន ៣ ពិន្ទុ​បន្ថែម​ ព័រទុយហ្គាល់​មាន​ ១៤ ពិន្ទុ​នៅឈរលេខ ២ ក្រោមអ៊ុយក្រែនដែលមាន ១៩ ពិន្ទុឯណោះ។ ចំណែកការរកបាន Hat-trick លើកនេះគឺជាលើកទី ៥៥ ក្នុងអាជីពរបស់ Cristiano Ronaldo ហើយក៏ជាជាកីឡាករទី ១ ដែលអាចរកបាន Hat-trick ៩ លើកឲ្យព័រទុយហ្គាល់​ច្រើនជាងកីឡាករផ្សេងៗទាំងអស់(ច្រើនជាង Ali Daei រកបាន Hat-trick ត្រឹម ៨ លើកប៉ុណ្ណោះ)។

បើគិតគ្រាប់សរុប ៩៨ ពោលគឺជិតស្មើនឹងកំណត់ត្រាវិរៈបុរស អឺរ៉ង់ កីឡាករ Ali Daei ដែលរកបានគ្រាប់បាល់ឲ្យជម្រើសជាតិ ១០៩៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

មិត្តរួមក្រុមអបអរ Ronaldo រកបានគ្រាប់ /twitter

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;