Ramsey ជួយ វែល យកឈ្នះ ហុងគ្រី កក់កៅអីនៅ EURO 2020

  • 2019-11-20 02:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Aaron Ramsey បាន​ក្លាយជាវីរបុរសដែលរកគ្រាប់បាល់២គ្រាប់តែឯង ជួយ វែល​ យកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២-០ ក្នុងវគ្គជម្រុះ EURO 2020 ពូល E ជុំចុងក្រោយ​កាលពីយប់មិញ។ ២គ្រាប់នេះ ធ្វើបាន​នៅនាទី ១៥ និង ៤៧។

លទ្ធផលនេះ បានធ្វើឱ្យវែល មានកៅអីទៅលេងនៅ EURO 2020 ជាមួយក្រូអាត។ ជារួមក្នុងពូលនេះ ក្រូអាត លេខ១ មាន ១៧ពិន្ទុ, វែល លេខ២ មាន ១៤ពិន្ទុ, ស្លូវ៉ាគី លេខ៣ មាន ១៣ពិន្ទុ, ហុងគ្រី លេខ៤ មាន១២ពិន្ទុ និងអាហ្ស៊ែបៃហ្សង់ លេខ៥ មាន ១ពិន្ទុ។

វែល ធ្លាប់​បង្ហាញខ្លួន​បានតែម្តងគត់​នៅក្នុងពាន UEFA EURO កាលពីឆ្នាំ​២០១៦៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;