ទាត់​ស្មើថៃ​យប់មិញ! គ្រូវៀតណាម​ថា បាន​ជោគជ័យ​ពាក់​កណ្តាល​លើ​រឿងមួយ

  • 2019-11-20 04:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Park Kang-seo គ្រូបង្វឹក​វៀតណាម បាន​បង្ហាញ​ការ​មិនសប្បាយចិត្ត​ឡើយ ដែល​ទាត់​ស្មើ​ជាមួយថៃ ០-០ ក្នុង​វគ្គជម្រុះ World Cup 2022 យប់មិញ ប៉ុន្តែ​លោក​ថាវា​ជាការទទួល​ជោគជ័យពាក់​កណ្តាល ពោលគឺ​មិនឱ្យថៃ ទទួល​បាន​ ៣ពិន្ទុ​ឡើយ។

លោក​និយាយ​ដូច្នេះថា៖ «ទោះជា​យ៉ាងណា​ក៏ដោយ មិន​ឱ្យថៃ ទទួលបាន៣ពិន្ទុ គឺ​ជាជោគជ័យ​ពាក់កណ្តាល។ វៀតណាម បាន​ចាញ់ថៃ ក្នុងឆ្នាំ​២០១៥ នៅក្រុងហាណូយ ហើយ​ចាប់ពីថ្ងៃនេះទៅ យើង​បាន​បង្ហាញ​ថា វាមិនងាយស្រួលសម្រាប់ថៃ យកឈ្នះយើង​ទៀតឡើយ។ នេះ​ជាដំណើរ​ទៅមុខ​ប្រកប​ដោយ​ភាព​វិជ្ជមាន»។

លទ្ធផលនេះ ធ្វើឱ្យវៀតណាម បន្ត​នាំមុខក្នុងតារាង មាន ១១ពិន្ទុ ប៉ុន្តែថៃ ធ្លាក់មកលេខ៣វិញ ដោយមាន ៨ពិន្ទុ ពោលគឺក្រោមម៉ាឡេស៊ី ដែលមាន៩ពិន្ទុ។ អារ៉ាប់រួម ​ធ្លាក់ដល់លេខ៤ មាន​៦ពិន្ទុ ខណៈ​ឥណ្ឌូណេស៊ី នៅបាតតារាង មិនទាន់មាន​ពិន្ទុ​ក្នុងដៃឡើយ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;