១០សន្លឹក ឈុតក្រៅឆាករឿងកប៉ាល់ "Titanic" អ្នកមិនធ្លាប់ឃើញពីមុន!
- 2019-12-19 03:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សន្លឹក ឈុតក្រៅឆាករឿងកប៉ាល់ "Titanic" អ្នកមិនធ្លាប់ឃើញពីមុន!
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាធ្លាប់បានទស្សនា ខ្សែភាពយន្តដ៏ល្បីទូទាំងពិភពលោក រឿង «កប៉ាល់ទីតានិច» ហើយមើលទៅ។ វាជាខ្សែភាពយន្ត ដែលដកស្រង់ចេញពីរឿងពិត ដោយនិយាយពីហេតុការណ៍លិចកប៉ាល់យក្ស «RMS Titanic» ទៅក្នុងទឹកសមុទ្រត្រជាក់ នៅតំបន់អាត្លង់ទិចខាងជើង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ដែលបានសម្លាប់មនុស្ស រហូតដល់ទៅជាង ១ ៥០០នាក់។
នៅក្នុងថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនាឈុតក្រៅឆាក នៃរឿង «កប៉ាល់ទីតានិច» វិញម្តង៖
១) ឈុតមនោសញ្ចេតនារវាងតួឯកប្រុស Jack (Leonardo DiCaprio) និងតួឯកស្រី Rose (Kate Winslet) ឈរនៅលើក្បាលកប៉ាល់ (អ្នកដឹកនាំរឿង James Cameron ឈរក្បែរនោះដែរ)
២) ឈុតលិចកប៉ាល់ និងធ្លាក់អ្នកដំណើរចូលទៅក្នុងទឹកសមុទ្រ (មានពូកដ៏ធំរង់ចាំទ្រនៅខាងក្រោម)
៣) នេះគឺជាកប៉ាល់ទីតានិច ដែលយើងបានឃើញនៅក្នុងខ្សែភាពយន្ត
៤) រូបថតនេះបង្ហាញថា តួអង្គស្រី Rose កំពុងភ្លេចចរិតបែបរម្យទម នៅក្នុងខ្សែភាពយន្ត
៥) ឈុតតួស្រី Rose ស្ទើរតែធ្លាក់ពីលើកប៉ាល់ (កម្ពស់មិនដល់១ម៉ែត្រ)
៦) ឈុតតួស្រី Rose ព្យាយាមជួយសង្គ្រោះ តួប្រុស Jack
៧) ឈុតក្រោយពេលអ្នកដំណើរលោតចុះពីលើកប៉ាល់
៨) អ្នកដឹកនាំរឿង James Cameron
៩) រូបភាពនេះបង្ហាញថា បន្ទះក្ដារនេះមិនត្រឹមតែអាចផ្ទុក Jack និង Rose បានទេ តែអាចផ្ទុកអ្នកដឹកនាំរឿង James Cameron ទៀតផង (ប៉ុន្តែតួប្រុស Jack មិនព្រមឡើង សុខចិត្តរងាស្លាប់ក្នុងទឹកសមុទ្រទៅវិញ)
១០) តួអង្គជំនួស Rose ក្នុងឈុតគ្រោះថ្នាក់