បុគ្គល​​ ៨រូប ដែល​បាន​ស្លាប់​ដោយ​សារ​ស្នាដៃ​បង្កើត​របស់​ខ្លួន

  • 2019-12-20 04:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បង្កើត​ថ្មី ​​តែង​តែ​​​បង្កើត​​អ្វី​ដែល​ថ្មី ចេញ​ជា​ស្នាដៃ​ឡើង​ តាម​រយៈ​​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន ​ក្នុង​គោល​បំណង​ដើម្បី​បម្រើ​ដល់​​មនុស្ស​ជាតិ​។ ប៉ុន្តែ​​​ការ​បង្កើត​ថ្មី​ខ្លះ បែរ​ជា​ផ្ដល់​នូវ​គ្រោះ​ថ្នាក់​​ដល់​ពួក​គេ​ទៅ​វិញ​​ ជាក់​ស្ដែង​គឺ​ការ​បង្កើត​​កាល​ពី​​សតវត្ស​មុន។ ​​ខាង​ក្រោម​នេះ​គឺ​ជា​ស្ថាបនិក​​៨រូប​ ​ដែល​បាន​ស្លាប់​ដោយ​ស្នាដៃ​បង្កើត​របស់​ខ្លួន៖

 ១. Max Valier (១៨៩៥-១៩៣០)

10

​​​លោក ​Max Valier ជា​អ្នក​បង្កើត​​ម៉ាស៊ីន​កាំជ្រួច​ ដែល​នេះ​ជា​​ការ​នាំ​ផ្លូវ​​ដល់​ការ​បង្កើត​​​ម៉ាស៊ីន​ដែល​ឆ្ពោះ​ទៅ​កាន់​លំហ​អាកាស​បាន។ទោះ​ជា​យ៉ាង​ណា​ លោក​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ការ​ផ្ទុះ​ឡាន​ម៉ាស៊ីន​កាំជ្រួច​ដែល​ជា​ស្នាដៃ​​ដែល​ខ្លួន​ផលិត។

២. Horace Lawson Hunley (១៨២៣-១៨៦៣)

11

  លោកHorace Lawson Hunley ​​ជា​វិស្វករ​​ជន​ជាតិ​អាមេរិក​ម្នាក់​​ដែល​បាន​បង្កើត​នាវា​មុជ​ទឹក​ចម្បាំង​​ដំបូង​​ CSS Hunley ​សម្រាប់​​បម្រើ​ដល់​សង្គ្រាម​ស៊ីវិល​អាមេរិក​នៅ​ភាគ​ខាង​ត្បូង។ ប៉ុន្តែ​ជា​អកុសល​លោក​Hunley ជា​មួយ​​​កម្មករ​នាវា​៧​នាក់​ទៀត​បាន​ស្លាប់​ដោយ​ពុំ​អាច​ចេញ​មក​លើ​ផ្ទៃ​ទឹក​បាន​។

​​​​​​​​​៣. Thomas Andrews, Jr. (១៨៧៣-១៩១២)

12

  ​មាន​មនុស្ស​ជា​ច្រើន​បាន​​​ដឹង​ពី​កប៉ាល់​ Titanic ប៉ុន្តែ​ប្រហែ​ល​ជា​ពុំ​មាន​មនុស្ស​ច្រើន​ទេ​ដែល​​បាន​ដឹង​​​ពី​អ្នក​​បង្កើត​​វា។ លោក​​ Thomas Andrews ជា​អ្នក​បង្កើត​កប៉ាល់​ដ៏​ធំ​នេះឡើង ហើយ​​បាន​ចូល​រួម​​ធ្វើ​ដំណើរ​​ជា​លើក​ដំបូង​ ​និង​បាន​ស្លាប់​ទៅ​ជាមួយ​កប៉ាល់​​នោះ​ផង​ដែរ។

៤. Franz Reichelt (១៨៧៩- ១៩១២)

14

  លោក Franz Reichelt ​ដែល​បាន​បង្កើត​​​អាវ​ "Flying Taylor” ជា​អាវ​សម្រាប់​ហោះ​ដោយ​មាន​ភ្ជាប់​ជា​មួយ​ឆត្រ​យោង​ក្នុង​ករណី​មាន​អាសន្ន​។ ទោះ​បី​ជា​វា​ដំណើរ​ការ​បាន ប៉ុន្តែ​លោក​បាន​ស្លាប់​នៅ​ពេល​ដែល​លោក​ពាក់​វា​រួច​លោត​ពី​លើ​ប៉ម ​Eiffle Tower។

៥. Marie Curie (១៨៦៧- ១៩៣៤)

15

  អ្នក​ស្រី​បា​ន​​រួម​ចំណែក​យ៉ាង​ធំ​​ធេង​ចំពោះ​ការងារ​ស្រាវជ្រាវ​ផ្នែក​វិទ្យុសកម្ម ប៉ុន្តែ​​ការ​ធ្វើ​ការ​​ជាមួយ​​​វិទ្យុសកម្ម​ដ៏​គ្រោះ​ថ្នាក់​នេះ បាន​បញ្ចប់​ជីវិត​របស់​អ្នក​ស្រី។

៦. William Bullock (១៨១៣- ១៨៦៧)​

17

  លោក ​William Bullock ជា​អ្នក​បង្កើត​​ម៉ាស៊ីន​បោះ​ពុម្ព ​​ដែល​​បាន​​កែប្រែ​ឧស្សាហកម្ម​បោះ​ពុម្ព​ឲ្យ​លេច​ធ្លោ​ឡើង។ ទោះ​បី​យ៉ាង​ណា​ គាត់​​លោក​បាន​​ទទួល​មរណភាព​ដោយ​ជាប់​ជើង​ក្នុង​ម៉ាស៊ីន​​​ ​ខណៈ​ពេល​ដែល​​កំពុង​ដំឡើង​ម៉ាស៊ីន​បោះ​ពុម្ព​ ហើយ​បាន​ស្លាប់​​​​​ដោយ​សារ​ដំបៅ​ក្លាយ។

៧. Otto Lilienthal (១៨៤៨-១៨៩៦)​​​

Portrait of Otto Lilienthal

  លោក ​Otto Lilienthal បាន​ចូល​រួម​ចំណែក​ចំពោះ​វិស័យ​អាកាសចរ​ ដោយ​បាន​បង្កើត​​​ម៉ាស៊ីន​ហោះ​ហើរ​​ដែល​មាន​រាង​ដួច​ស្លាប​បក្សី។​យ៉ាង​ណា​ក្ដី​ លោក​បាន​ទទួល​មរណ​ភាព​​​នៅ​ពេល​​​សាក​ល្បង​ម៉ាស៊ីន​​​ហោះ​ហើរ​នោះ។

៨. Aurel Vlaicu (១៨៨២- ១៩១៣)

20

  Aurel Vlaicu ធ្លាប់​បាន​បង្កើត​​យន្ត​ហោះ​តូច​មួយ​ចំនួន​​ ​រហួត​ដល់​យន្ត​ហោះ ​Vlaicu II ដែល​ជា​យន្ត​ហោះ​ទំហំ​ធំ ដែល​បាន​​យក​ជីវិត​ស្ថាបនិក​រូប​នេះ​ទៅ​ជា​មួយ​ នៅ​ពេល​​សាក​ល្បង​ហោះ​ហើរ​​លើក​ដំបូង។

ប្រភព៖ Wittyfeed ប្រែសម្រួល៖ មាន រតនា

អត្ថបទថ្មី
;