គ្រូ​ដែល​ដឹកនាំ​កូរ៉េ យក​ឈ្នះ​អាល្លឺម៉ង់ នៅ World Cup នឹង​មក​ដឹកនាំ​ក្រុមជម្រើសជាតិ​អាស៊ាន​មួយ

  • 2019-12-27 04:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​គ្រូបង្វឹក​ជម្រើសជាតិកូរ៉េខាងត្បូង លោក Shin Tae-yong នឹង​ចុះកុងត្រា​មកដឹកនាំ​ក្រុមជម្រើសជាតិ​ឥណ្ឌូណេស៊ី រយៈពេល ៣ឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៩។

ក្រោម​កិច្ចព្រមព្រៀង​នេះ លោក​នឹង​ដឹកនាំក្រុមជម្រើសជាតិ​ឥណ្ឌូណេស៊ី សម្រាប់​ការ​ប្រកួតវគ្គជម្រុះ World Cup, កីឡាអូឡាំពិកនៅក្រុងតូក្យូ, U23 និង U20ផងដែរ។ ក្នុងនោះ​លោកនឹង​ផ្តោតជាសំខាន់បំផុត​លើ U20 ខណៈដែល​ឥណ្ឌូណេស៊ី នឹង​ធ្វើជាម្ចាស់ផ្ទះ U20 world Cup 2021។

គ្រូ​ដែល​ដឹកនាំក្រុមកូរ៉េយកឈ្នះអាល្លឺម៉ង់ ២-០ នៅ World Cup 2018 រូបនេះ លើកឡើង​ឱ្យដឹងថា ថ្នាក់គ្រប់គ្រងបាល់ទាត់​ឥណ្ឌូណេស៊ី ចង់​ឱ្យលោកផ្តោតពេញលេញ​លើក្រុម U20 ហើយ​ក្រៅពីនេះ ក៏ផ្តោតលើពាន Suzuki Cup ផងដែរ។

ការពិតទៅ មានក្លឹបធំៗជាច្រើននៅចិន និងជប៉ុន ចង់បានរូបលោក ប៉ុន្តែលោកថា លោកមាន​បទពិសោធន៍​ជាមួយក្រុមជម្រើសជាតិច្រើន។ លោក Shin រំពឹងថា នឹង​ជួយឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺដូច លោក Park Hang-seo ដែល​ដឹកនាំក្រុមជម្រើសជាតិវៀតណាមផងដែរ៕

ប្រភព៖ Koreatimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;