តាមពិតកន្លែងទុកចោលទាំង ១០នេះគួរឲ្យទាក់ទាញបំផុត
- 2019-12-31 07:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតកន្លែងទុកចោលទាំង ១០នេះគួរឲ្យទាក់ទាញបំផុត
ចន្លោះមិនឃើញ
នៅលើពិភពលោកមានទីកន្លែងដែលបង្កើតដោយមនុស្សជាច្រើនត្រូវបានបោះបង់ចោល និងបានក្លាយជាកន្លែងទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍។
១៖ ខ្ទមស្ទួចត្រីនៅអាល្លឺម៉ង់
ខ្ទមស្ទួចស្រីនេះស្ថិតនៅបឹងឧទ្យានជាតិ Berchtesgaden National Park ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ និងត្រូវបានកសាងឆ្នាំ១៩៧៨។
២៖ ផ្ទះដំបូលមូល(Dome) ភាគខាងត្បូងរដ្ឋហ្លរីដា
ផ្ទះដំបូលនេះស្ថិតនៅមានសមុទ្រ Cape Romano រដ្ឋហ្លរីដា សហរដ្ឋអាមេរិកដែលបានក្លាយជាសំណងឯកោ បន្ទាប់ពីកសាងឡើងឆ្នាំ១៩៨១។
៣៖ នាវា SS Ayrfield នៅអូស្ត្រាលី
នាវា SS Ayrfield ដែលពីមុនត្រូវគេស្គាល់ជា SS Corrimal ជាកន្លែងប្រណីតមួយ។ នាវាដែលធ្វើពីដែកប្រវែង៧៩.១ម៉ែត្រ និងទម្ងន់១១៤០តោនត្រូវបានកសាងនៅប្រទេសអង់គ្លេសឆ្នាំ១៩១១ និងជាប់គាំទ្រនៅឆកសមុទ្រភាគខាងលិចទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីសម័យសង្គ្រាមលោកលើកទី២។
៤៖ អគារ Kolmanskop ស្ថិតនៅវាល់ខ្សាច់ Namib
Kolmanskop តំបន់កប់ខ្មោចមួយស្ថិតនៅវាលខ្សាច់ Namib ភាគខាងត្បូងប្រទេសណាមីប៊ី ប្រមាណ២ទៅ៣គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Lüderitz។
៥៖ ភ្នំ Kalavantin Durg នៅឥណ្ឌា
ស្ថិតនៅទល់មុខ Prabalgad វាជាភ្នំខ្ពស់សន្លឹមមួយដែលមានតែថ្មស្រួចឡើងលើ។ តាមសាច់រឿង វាត្រូវបានកសាងដោយព្រះនាង Kalavantin។
៦៖ ឃុំ Craco ប្រទេសអ៊ីតាលី
Craco ជាឃុំមួយដែលត្រូវបានគេបោះបង់ចោលស្ថិតនៅតំបន់ Basilicata ខេត្ត Matera ប្រទេសអ៊ីតាលី។ វាជាទីប្រជុំជនដែលស្ថិតនៅលើកំពូលភ្នំ និងត្រូវបានបោះបង់តាំងពីឆ្នាំ១៩៦៣ដោយសារបារម្ភពីរញ្ជួយផែនដី។
៧៖ កោះ North Brother ជិតទីក្រុងញ៉ូវយ៉ក
North Brother ជាកូនកោះមួយស្ថិតនៅទន្លេ East River របស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់ពីគេបោះបង់ចោល វាក្លាយជាសម្រស់ធម្មជាតិពិតៗគួរឲ្យចាប់អារម្មណ៍។
៨ ៖ ប្រាសាទ Sharada Peeth នៅកាស្មៀរ
វាជាប្រាសាទដ៏ល្បីល្បាញមួយដែលអ្នកស្រុកមានជំនឿលើព្រះអាទិទេព។ វាស្ថិតនៅមាត់ទន្លេNeelum River តំបន់កាស្មៀរ។
៩៖ សណ្ឋាគារ El Hotel del Salto ប្រទេសកូឡុំប៊ី
សណ្ឋាគារនេះបានក្លាយជាសារមន្ទីរមួយនៅតំបន់ San Antonio del Tequendama ប្រទេសកូឡុំប៊ីទៅហើយ បន្ទាប់ពីកសាងឆ្នាំ១៩២៣ ប៉ុន្តែទុកចោលទសវត្សឆ្នាំ១៩៩០។
១០៖ ព្រះវិហារ St. George នៅ Black Forest
ព្រះវិហារនេះត្រូវបានកសាងចន្លោះឆ្នាំ១០៨៤-៨៥ នៅតំបន់ Black Forest។ វាមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងម្ចាស់របស់វា ប៉ុន្តែក្រោយមកក៏ទុកចោលក្លាយជាកន្លែងទស្សនា៕