អ៊ីស្រាអែល បង្កើត​កងទ័ព​ប្រភេទថ្មី​ ដែល​អាច​កម្ទេច​សត្រូវគ្រប់​កម្រិត និង​គ្រប់​ទីកន្លែង

  • 2020-01-03 02:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អ៊ីស្រាអែល ប្រកាស​ឱ្យដឹងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២០​ថា ខ្លួន​បាន​បង្កើត​អង្គភាព​ប្រយុទ្ធថ្មីមួយ​លើកដំបូង​ក្នុងពិភពលោក ពោលគឺ​មាន​ឯកទេសយោធាជាច្រើនរួមគ្នា ស្ថិតក្រោម​ដំបូល​អង្គភាព​តែមួយ។

អង្គភាព​យោធាថ្មីនេះ រួមមាន កងទ័ពអាកាស, កងវិស្វកម្ម, ទ័ពថ្មើជើង និង​កងរថក្រោះ​ជាដើម ដែល​ជាផ្នែកមួយនៃផែនការ​ក្នុងការបង្កើត​ឱ្យយោធាអ៊ីស្រាអែលកាន់តែមាន​សមត្ថភាព​ និង​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់នឹង​ការគំរាម​កំហែង។

យោធា​អ៊ីស្រាអែល បញ្ជាក់​ដូច្នេះថា៖ «កងទ័ព​របស់ខ្លួន យល់ពី​របៀប​ធ្វើប្រតិបត្តិការ​នៅក្នុងសមរភូមិមុខទាំងអស់ ជាមួយនឹង​កម្រិត​កាយសម្បទាខ្ពស់ ហើយមាន​សមត្ថភាព​អាច​កំណត់​ទីតាំង វាយប្រហារ និង​កម្ទេច​សត្រូវ នៅគ្រប់​តំបន់ និង​គ្រប់កម្រិតទាំងអស់»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;