កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ស្ថាន​ភាព​រវាង​អ៊ីរ៉ង ជាមួយសហរដ្ឋអាមេរិក

  • 2020-01-08 06:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​រវាង​អ៊ីរ៉ង ជាមួយសហរដ្ឋអាមេរិក គឺ​ខ្លាច​មាន​ភាព​តានតឹងឡើងៗ រហូតអាចឈានទៅរកជម្លោះជាទ្រង់ទ្រាយធំណាមួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នេះ។

រូបតំណាង
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានបន្តថា កម្ពុជា​លើក​ទឹក​ចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អត់​ធ្មត់​ជា​អតិប្បរមា​បំផុត ដើម្បីជៀសវាងកុំឲ្យស្ថានភាពមានភាពតាបតឹង ឬក៏​ទៅ​រក​ស្ថាន​ភាព​មួយ​មិន​អាច​គ្រប់គ្រងបាន។ ហើយ​ជម្រុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើយ៉ាង​ណា​រក​នូវ​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​ដោយ​សន្តិវិធី​មួយ តាម​រយៈ​កិច្ច​សន្ទនា ឬ​កិច្ចពិភាក្សា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;