Updated៖ ធ្លាក់យន្តហោះនៅអ៊ីរ៉ង់ ស្លាប់មនុស្សទាំងអស់

  • 2020-01-08 06:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិអ៊ុយក្រែន ដែល​ធ្លាក់នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកមិញ បាន​បណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះប្រមាណ ១៧០នាក់​ ស្លាប់​ទាំងអស់។

ជើងហោះហើរ PS752 មួយគ្រឿងនេះ បាន​ធ្លាក់​ឆេះ​ភ្លាមៗដោយសារបញ្ហាបច្ចេកទេស ក្រោយ​ហោះចេញពីព្រលានយន្តហោះក្រុងតេរ៉ង់ សំដៅឆ្ពោះទៅកាន់ក្រុងគីវ ប្រទេសអ៊ុយក្រែន។

លោក Pirhossein Koulivand ប្រធាន​សេវាសង្គ្រោះបន្ទាន់អ៊ីរ៉ង់ បាន​បញ្ជាក់​ថា៖ «ភ្លើងឆេះយន្តហោះ គឺខ្លាំងពេក ដែលយើងមិនអាច​ធ្វើការសង្គ្រោះ​ណាមួយ​បានឡើយ។ យើង​មាន​រថយន្ត​សង្គ្រោះបន្ទាន់ ២២គ្រឿង និង​ឧទ្ធម្ភាគចក្រ១គ្រឿង នៅកន្លែងកើតហេតុ»៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;