យន្តហោះ F-16 របស់អ៊ីស្រាអែល ៨គ្រឿង លិចទឹកខូចខ្ទេច
- 2020-01-14 04:34:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះ F-16 របស់អ៊ីស្រាអែល ៨គ្រឿង លិចទឹកខូចខ្ទេច
ចន្លោះមិនឃើញ
យន្តហោះចម្បាំង F-16 របស់អ៊ីស្រាអែលចំនួន៨គ្រឿង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅមូលដ្ឋានទ័ពអាកាស Hatzor ដែលស្ថិតនៅភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ The Times of Israel កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
យន្តហោះទាំងនេះ ត្រូវបានរំពឹងថា នឹងអាចយកមកប្រើប្រាស់វិញបានក្នុងអំឡុងសប្តាហ៍នេះ បន្ទាប់ពីការជួសជុលដោយចំណាយយ៉ាងច្រើន។
មន្ត្រីទ័ពអាកាសមួយរូបបានប្រាប់សារព័ត៌មាននេះដោយទទួលស្គាល់កំហុសថា យោធាមិនបានយកយន្តហោះទាំងនេះចេញពីរោងក្រោមដីនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ទើបបណ្តាលឱ្យវាលិចខូចខាតអស់ដូច្នេះ៕