ភរិយាអតីត​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន មាន​រឿង​ចងចាំ​មួយ​ពី​កម្ពុជា​កាល​ពី ២០​ឆ្នាំ​មុន​

  • 2020-01-16 07:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី OBUCHI Chizuko ភរិយា​របស់លោក Keizō Obuchi អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​មាន​ប្រសាសន៍ថា លោក​ស្រី​មានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ច​នៅ​កម្ពុជា​​ទៅ​កាន់​មជ្ឍម​ណ្ឌល​ស៊ីម៉ាក់​កាលពី២០ ឆ្នាំមុន ជាមួយនឹងស្វាមី ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ក៏​បាន​ទៅ​ធ្វើ​ទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើ​ង​ក្នុង​​ជួប​ពិភាក្សា​ការងារ​ជា​មួយ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០នេះ។​​

រូបភាព៖ ហ្វេស បុក សម្ដេច ហ៊ុន សែន
លោកស្រី​ OBUCHI Chizuko ក៏​បាន​កត់​សម្គាល់​ឃើញ​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​នា​ពេល​នេះ បាន​មើល​ឃើញ​ថា កម្ពុជាបានទទួលនូវ​ភាព​រីក​ចម្រើន និង​សុខ​សន្តិភាព។ លើស​ពី​នេះ​ទៅ​ទៀត​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទឹកមុខ​ស្រស់ស្រាយ និងរស់រវើក។

សម្ដេច ហ៊ុន សែន ក៏​បាន​មានប្រសាសន៍អំពីអតីតកាល ដែល​ពេលនោះ​លោក Obuchi មក​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែ​លោក Obuchi និងលោក​ស្រី​ទេ ដែល​ជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយ​មាន​តែ​លោក Obuchi ទេដែល​បានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេ។

លើស​ពីនេះទៅទៀតសម្ដេច បានបញ្ជាក់ថា​លោក Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ដំណើរមកកាន់ប្រទេសកម្ពុជា ហើយ​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី២០ ឆ្នាំមុន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;