លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​សិង្ហបុរី​បន្ត​ផ្ដល់​ការគាំទ្រលើវិស័យ​យោធា​កម្ពុជា

  • 2020-01-22 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ កង​ទ័ពជើងគោក បាន​ថែ្លងអំណរគុណចំពោះកងទ័ពសិង្ហបុរី ដែល​បាន​ជួយ​បណ្តុះ​បណ្ដាល​នាយ​ទាហានវ័យក្មេងកម្ពុជា និង​បាន​សំណូមពរ​ឱ្យ​សិង្ហបុរី​បន្ត​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​វិស័យ​ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុង​ជួរ​កង​យោធ​ពល​ខេមរភូមិន្ទ។ កាល​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ជំជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (GOH SI HOU) មេ​បញ្ជាការកងទ័ពជើងគោកសិង្ហបុរី កាល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក។

ចំណែកមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​បង្ហាញ​ភាព​រីករាយ​ចំពោះ​ការ​បាន​ទៅ​ទស្សនា​ប្រាង្គប្រាសាទ​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប ព្រមទាំងបានកត់សម្គាល់អំពីការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ ក្នុង​បរិយា​កាស​ប្រកប​ដោយសុខសន្តិភាព។

មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់​មេ​បញ្ជាការ​កង​ទ័ពជើងគោកកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី១ របស់លោកនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ នៃ​កងទ័ព​របស់​ប្រទេស​ទាំងពីរ ដោយនឹងបន្តជំរុញអនុវត្តការងារដែលបានពិភាក្សា និង​ឯកភាព​ព្រម​ព្រៀង​គ្នា​កន្លងមកឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;