សុខៗ ស្រាប់តែមហាសេដ្ឋីជប៉ុន លុបចោលគម្រោងរកគូស្នេហ៍ទៅភពព្រះចន្ទ​វិញហើយ

  • 2020-01-30 07:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហាសេដ្ឋី​ជប៉ុន លោក Yusaku Maezawa នៅថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២០ បាន​ប្រកាស​លុបចោល​វិញហើយនូវ​គម្រោង​ជ្រើសរើស​គូស្នេហ៍​ទៅលេងភពព្រះចន្ទ។ លោកមិនបានបញ្ជាក់មូលហេតុ​ជាក់លាក់ឡើយ ដោយគ្រាន់តែថា មូលហេតុផ្ទាល់ខ្លួន និងអារម្មណ៍​របស់លោកតែប៉ុណ្ណោះ។

លោកបាន​បង្ហោះ​នៅលើបណ្តាញទ្វីតធើថា មាននារីចំនួន ២៧ ៧២២នាក់ បានដាក់ពាក្យសុំធ្វើជាគូស្នេហ៍របស់​លោក ប៉ុន្តែ​ចំនួន​ដ៏ច្រើនសម្បើម​នេះ បែរជាធ្វើឱ្យលោក​មាន​វិប្បដិសារី ចំពោះ​ការសម្រេចលុបចោលគម្រោងនេះវិញ។

លោកសរសេរថា៖ «ខ្ញុំយល់ថា ខ្ញុំបានធ្វើឱ្យមនុស្ស​ជាច្រើន​ខកចិត្ត ទាំងបេក្ខជន និង​បុគ្គលិក នៅសេវា AbemaTV ដែល​ជាអ្នក​រៀបចំកម្មវិធីនេះ ហើយ​ខ្ញុំ​សុំទោស​ចំពោះអ្នកទាំងអស់គ្នាសម្រាប់​សកម្មភាពដ៏អាក្រក់​របស់​ខ្ញុំ»។

យ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះ នៅតែ​បន្ត​ផែនការរបស់លោកក្នុងការធ្វើដំណើរទេសចរណ៍ ហោះជុំវិញភពព្រះចន្ទឱ្យបាននៅឆ្នាំ២០២៣ តាមរយៈយានអវកាស Starship ដែលជាជំនាន់ក្រោយ​របស់ក្រុមហ៊ុន SpaceX៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;