៧សន្លឹករបស់លោកមឿន ញាណ បង្ហាញ​ពីសំណង់នគរូបណីយកម្ម​នៅរាជធានីភ្នំពេញ

  • 2020-01-30 09:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មឿន ញាណ គឺជា​អ្នក​សារព័ត៌មាន​ជើងចាស់​មួយរូប ដែល​មានជំនាញ​ជាច្រើន ជាអ្នកយកព័ត៌មានផង ជាអ្នកថតរូបផង ជាក្រាហ្វិក​ឌីស្សាញ និង​ជាអ្នកស្រាវជ្រាវផងដែរ។

ថ្ងៃនេះ [ខ្លីៗ] សូម​បង្ហាញ​រូបថត ៧សន្លឹក​របស់​លោក ដែល​បង្ហាញ​ពីផ្នែកសំណង់នគរូបណីយកម្ម​​ គួរឲ្យចាប់អារម្មណ៍ នៅ​រាជធានី​ភ្នំពេញ។ សូមទស្សនា​រូបថតទាំង ៧សន្លឹក​នោះ ដូចខាងក្រោម៖

រូបថតទី១
រូបថតទី១៖ មើលឆ្ពោះទៅកណ្តាលទីក្រុងភ្នំពេញ ដោយមើលពីផ្ទៃទន្លេមេគង្គ ក្រោមពន្លឺថ្ងៃលិចក្រហមច្រាល នោះធ្វើ​ឲ្យ​មិត្តអ្នកអានមានចំណាប់អារម្មណ៍ពីរាជធានីដែលមានទីប្រសព្វនៃទន្លេធំ៤ (ទន្លេមេគង្គលើ, ទន្លេមេគង្គក្រោម, ទន្លេសាប, និងទន្លេបាសាក់) ដែលធ្វើ​ឲ្យ​ទីក្រុងនេះ ប្រៀបបានទៅនឹងកោះមួយ។
រូបថតទី២

រូបថតទី២៖ មើលពីផ្ទៃទន្លេចតុមុខទៅកណ្តាលទីក្រុងភ្នំពេញ ក្រោមពន្លឺអស្តង្គត។ នោះធ្វើឲ្យភ្លើងទាំងឡាយនៃរាជធានីនេះ ចាប់ផ្តើមបើកគ្រប់កន្លែងរួមទាំងព្រះបរមរាជវាំងផង ដែលហ៊ុំព័ទ្ធដោយសំណង់ខ្ពស់ៗមួយចំនួន។

រូបថតទី៣

រូបថតទី៣៖ សំណង់ធំៗខ្ពស់ៗនៅតំបន់កោះពេជ្រ ធ្វើឲ្យរាជធានីភ្នំពេញ ប្រែមុខមាត់ថ្មីពីសំណង់នគរូបនីយកម្ម ពីបុរាណតូចៗទាបៗ ទៅជាធំខ្ពស់ដូចទីក្រុងនៅបណ្តាប្រទេសផ្សេងៗ។

រូបថតទី៤

រូបថតទី៤៖ ទូកដរធំមួយកំពុងចម្លងអ្នកដំណើរឆ្លងកាត់ទន្លេចតុមុខទៅអារិយក្សត្រ ពីម្តុំតំបន់ជិតកោះពេជ្រ ជាទីដែលមានសំណង់ធំៗខ្ពស់ៗជាច្រើនកំពុងសាងសង់យ៉ាងឆាប់រហ័ស។

រូបថតទី៥

រូបថតទី៥៖ ទិដ្ឋភាពទីក្រុងភ្នំពេញ មើលពីគល់ស្ពានដែកបេឡេ (ត្រើយខាងកើត) ពីទិសខាងជើងទៅត្បូង ឆ្លងកាត់ម្តុំស្ពានជ្រោយចង្វារ។

រូបថតទី៦

រូបថតទី៦៖ ទិដ្ឋភាពទីក្រុងភ្នំពេញ មើលពីតំបន់ភូមិព្រែកប្រា កាត់តាមស្ពានព្រះមុនីវង្ស ពីទិសខាងត្បូងទៅជើង ទៅរកចំណុចកណ្តាលទីក្រុងភ្នំពេញ។

រូបថតទី៧

រូបថតទី ៧ (ស-ខ្មៅ)៖ ទូកដរមួយកំពុងចម្លងអ្នកដំណើរឆ្លងកាត់ទន្លេចតុមុខពីតំបន់អារិយក្សត្រ ទៅភ្នំពេញក្បែរកោះពេជ្រ នៃទីក្រុងដែលមានសំណង់ធំៗខ្ពស់ៗជាច្រើនកំពុងសាងសង់យ៉ាងឆាប់រហ័ស។

រូបថត៖ មឿន ញាណ

អត្ថបទថ្មី
;