វីដេអូ៖ Son និងសិស្សប្អូន បញ្ចេញក្បាច់រៀងខ្លួនស៊ុតម្នាក់១គ្រាប់ សម្លាប់ចិត្ត Man City

  • 2020-02-03 02:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករចំណូលថ្មី Bergwijn ដែល Spurs ទើបនឹងផ្ទេរមកលេងនៅអង់គ្លេសបានជាប់ជម្រើស ១១ នាក់របស់លោក José Mourinho ហើយថែមទាំងអាចស៊ុតបាន ១ គ្រាប់បើកឆាកក្នុងថ្ងៃបង្ហាញខ្លួនដំបូងនេះផងដែរ។

Bergwijn អបអរពេលស៊ុតចូលគ្រាប់ដំបូងនៅ Spurs /រូបថត៖ SpursOfficial
Spurs យកបាន ២ គ្រាប់ត្រឹមតែរយៈពេល ១០ នាទីបន្ទាប់ពីអស់ខ្សែការពារម្នាក់បែបនេះ Man City ត្រូវលេងតែ ១០ នាក់ក្រោយពីកីឡាករ Zinchenko បានកាតក្រហមត្រូវដេញចេញ។

Son ស៊ុតបានមួយគ្រាប់ចុងក្រោយជួយឲ្យ Spurs អាចយកឈ្នះក្រុម Manchester City ២-០ បើទោះបីជាមានភាគរយគ្រប់គ្រងបាល់តែ ៣២% និងមានឱកាសទាត់សំដៅទីបានតែ ៣ ជើងក៏ដោយ។

ក្រុមទូកក្ដោងខៀវប្រឹងប្រែងសម្រុកខ្លាំងណាស់ ហើយក៏មានឱកាសទាត់សំដៅទី Spurs បានជាច្រើនដង តែធ្វើមិនបានសម្រេចទាល់តែសោះ។

ដូចនេះ ក្នុងការប្រកួតពានលីគ Premier League សប្ដាហ៍ទី ២៥ ក្រុមកំពូលតារាងនៅតែជា Liverpool មាន ៧៣ ពិន្ទុឯក្រុមលេខ ២ Man City (៥១ពិន្ទុ) តាមលែងទាន់ហើយព្រោះដាច់ដល់ ២២ ពិន្ទុឯណោះ៕

រូបថត៖ SpursOfficial

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;