ជប៉ុនផ្តល់លុយជាង ៨៩ម៉ឺនដុល្លារសម្រាប់ប្រព័ន្ធធារាសាស្ត្រសុខភាពកម្ពុជា

  • 2020-02-26 02:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាប្រមាណជា ៨៩ម៉ឺន​ដុល្លារអាមេរិកដល់អង្គភាពចំនួន៣ កាល​ពី​ថ្ងៃទី២៥ ខែកុម្ភៈ ក្រោម​គ្រោង​ការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ថវិកា​ចំនួន ៨ម៉ឺន ៥ពាន់ដុល្លារអាមេរិក ផ្តល់ដល់អង្គការមោទនភាពអាស៊ី សមាគមន៍​មិត្តព្រះវិហារ-ជប៉ុន សម្រាប់​អនុវត្ត​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​សម្រាប់​លើក​កម្ពស់​កសិកម្ម​នៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ។

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា
ថរិកាចំនួនជាង ៤៥ម៉ឺនដុល្លារអាមេរិក ផ្តល់ដល់អង្គការ World Vision Japan សម្រាប់​អនុវត្ត​គម្រោង​ការ​រួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី១) និង ថវិកាចំនួនជាង ៣៥ម៉ឺនដុល្លារអាមេរិក ផ្តល់ដល់អង្គការកុមារឥតព្រំដែន សម្រាប់​អនុវត្ត​គម្រោង​ការ​កសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាម​រយៈ​ការ​ពង្រឹង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (ឆ្នាំទី១)។ ជប៉ុន​សង្ឃឹម​ថា​ជំនួយ​ទាំង​នេះ​នឹង​កែ​លម្អ​នូវ​គុណភាព​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់គម្រោង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;