ដើមឆ្នាំ២០២០ កូនសត្វផ្សោតទី៣ មួយទៀតទើបកើតនៅអន្លង់ផ្សោតកាំពី
- 2020-02-26 10:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំ២០២០ កូនសត្វផ្សោតទី៣ មួយទៀតទើបកើតនៅអន្លង់ផ្សោតកាំពី
ចន្លោះមិនឃើញ
កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបាន គេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាបួនក្បាលត្រង់ចំនុចអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមការងារស្រាវជ្រាវសត្វផ្សោត។
កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទីបីហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាទុកនៅដើមឆ្នាំ២០២០។ កាលពីដើមខែកុម្ភៈកន្លងទៅនេះផងដែរ ក្រុមការងារស្រាវជ្រាវនិងតាមដានសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF-កម្ពុជា បានចុះសិក្សា និងតាមដានចំនួនសត្វផ្សោតទន្លេមេគង្គ ដោយជិះទូក និងថតរូបសត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើការវិភាគអត្តសញ្ញាណរបស់សត្វផ្សោត ដែលរស់នៅតាមដងទន្លេមេគង្គ ចម្ងាយ ១៩០ គ.ម ចាប់ពីទីរួមខេត្តក្រចេះ ទៅដល់ព្រំប្រទល់ឡាវក្នុងខេត្តស្ទឹងត្រែង។ ខណៈពេលនោះ ក្រុមការងារក៏បានកត់ត្រាទុកនូវកំណើតកូនផ្សោតថ្មីចំនួនពីរក្បាលរួចហើយផងដែរ៕
អត្ថបទ និងរូបភាព៖ WWF-Cambodia