ថៃ​ប្រកាសរកឃើញ​ករណី​ឆ្លងកូរ៉ូណា​លើប្តីប្រពន្ធ​មួយគូ

  • 2020-03-11 02:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខភាព​សាធារណៈថៃ បាន​ប្រកាស​កាលពីថ្ងៃទី១០មីនាម្សិលមិញ អំពីករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន​៣នាក់បន្ថែមទៀត ដែលធ្វើឱ្យថៃមាន​ករណីនេះឡើងដល់ ៥៣នាក់។

មន្រ្តីថៃ កំពុងស្កេនរកកូរ៉ូណាលើអ្នកដំណើរ។ រូបថត៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ
​ករណីទី៥១ គឺកើតឡើង​លើស្រ្តីម្នាក់​អាយុ ៤១ម្នាក់ ដែលមិនបាន​ធ្វើដំណើរទៅក្រៅប្រទេសទេ ប៉ុន្តែ​បាន​ប្រាស្រ័យទាក់ទង​យ៉ាងជិតស្និទ្ធជាមួយ​បុរស​ម្នាក់​ដែលទើបមកពីអ៊ីតាលី ហើយរកឃើញ​ថាមានផ្ទុក COVID-19។ ស្រ្តីរូបនេះ បាន​កើតអាការៈគ្រុនក្តៅ​កាលពីថ្ងៃសៅរ៍ ហើយត្រូវបានពិនិត្យឃើញវិជ្ជមានមេរោគនេះ បន្ទាប់មក​ត្រូវបានដាក់​ព្យាបាល​ក្នុងមន្ទីរពេទ្យ Rajavithi នៅក្រុងបាងកក។

​ក្រសួងបន្តថា ចំណែក​ករណីទី៥២ និង៥៣ គឺជាប្តី​ប្រពន្ធ​មួយគូ។ ប្រពន្ធគឺមានអាយុ ៤៦ឆ្នាំ មកពីប្រទេសអ៊ីតាលីវិញនៅថ្ងៃទី២៨កុម្ភៈ ហើយ​ក្រោយមកក៏ស្រាប់តែមានអារម្មណ៍​មិនស្រួល។ ប្តីដែលមាន​អាយុ​ ៤៧ឆ្នាំ មិនបានទៅបរទេសទេ ប៉ុន្តែក៏មានអាការៈគ្រុនក្តៅខ្លាំង និងឈឺក្បាលដែរ។

ដំបូង​បុរស​ជាប្តី​ទៅពេទ្យមុន ដើម្បីពិនិត្យសុខភាព​ ក៏រកឃើញវិជ្ជមាន COVID-19។ បន្ទាប់មកប្រពន្ធក៏ទៅធ្វើតេស្តសុខភាព​រកឃើញអ៊ីចឹងដែរ។ ពេលដឹងថាមានជំងឺនេះហើយ អ្នកទាំងពីរ ក៏សម្រេចចិត្ត​បានដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ក្នុងផ្ទះ។ យ៉ាងណាមិញ បច្ចុប្បន្ន ប្តីប្រពន្ធនេះ កំពុងទទួលបាន​ការព្យាបាល​ក្នុងមន្ទីរពេទ្យមួយកន្លែង នៅខេត្ត Nakhon Pathom៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;