ថៃ៖ គ្រាន់​តែ​កែវស្រា​មួយ​ធ្វើឱ្យ​អ្នកឆ្លង​កូរ៉ូណា ដល់ ១១​នាក់ ក្នុង​ពិធី​ជប់លៀង

  • 2020-03-12 04:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាតិ​ថៃ ១១​នាក់ ត្រូវ​បាន​រកឃើញ​ថាឆ្លង​វីរុស​កូរ៉ូណា​ថ្មី COVID-19 បន្ទាប់​ពួកគេ​បាន​ហុច​កែវស្រា​មួយ និង​បារី ឱ្យតៗ​គ្នា ក្នុង​ពិធី​ជប់លៀង​មួយ កាលពី​ពេលថ្មីៗនេះ។ នេះបើ​តាម​ការប្រកាស​របស់​ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០។

ប្រជាជនថៃ ពាក់ម៉ាសការពារវីរុសកូរ៉ូណា (រូបថត៖ Bangkok Post)
អ្នកជំងឺ​ខាងលើ ស្ថិតក្នុង​ចំណោម​មនុស្ស១៥​នាក់ ដែលបាន​ប្រមូលផ្តុំ​ជប់លៀង ដោយក្នុងនោះ​មានជនជាតិ​ចិនម្នាក់​ មកពី​ហុងកុង​ផងដែរ។

យ៉ាងណាមិញ ក្រសួង​មិនទាន់អាចបញ្ជាក់​បានទេថា ជនជាតិចិន​នោះ មានផ្ទុក COVID-19 ឬអត់ទេ ព្រោះ​តែគាត់​បាន​វិលត្រឡប់ទៅ​ហុងកុងវិញទៅហើយ ម្យ៉ាងក្នុងពិធីជប់លៀងនោះ គាត់ក៏គ្មាន​ចេញរោគសញ្ញា​អ្វីដែលគួរឱ្យ​កត់​សម្គាល់​ឡើយ។

ដូច្នេះ​ គិតមកត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០នេះ ថៃមាន​ករណីឆ្លង COVID-19 ដល់ ៧០នាក់ហើយ ក្នុងនោះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៤នាក់៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;