សម្ដេច ហ៊ុន សែន៖ បញ្ហាជំងឺកូវីដ១៩ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន

  • 2020-03-17 06:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បញ្ហា​ជំងឺ​កូវីដ​១៩ នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺ​បញ្ហា​ជំងឺ​ភ័យ​ខ្លាច។ ការ​លើកឡើង​ដូចនេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វ៊ូមី​អាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅ​ថ្ងៃ​ទី ១៧ មីនា នៅ​វិមាន​សន្តិភាព។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
ក្នុងនេះដែរសម្ដេច ក៏បាន​ជម្រាប​ជូន​ប្រតិភូ​អំពី​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ក្នុង​ករណី​ដែល​មាន​ជំងឺ​កូវីដ​នេះ ដោយ​រយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិ​បាល​កម្ពុជា បាន​មានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុង​ករណី​ដែល​ជំងឺ​នេះ​នៅ​មាន​ក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក។ យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និង​អ្នក​វិនិយោគ​ដែលទើបមកជួបសម្ដេចនៅពេលនេះ សុំកុំ​ឲ្យ​មាន​ការ​ភ័យ​បារម្ភ​អ្វី​លើ​បញ្ហា​ដែល​កំពុង​តែ​ជួប​ប្រទះ​នេះ ព្រោះកម្ពុជាគឺកំពុងតែមានវិធានការទប់ស្កាត់ហើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;