បង្ហោះ​វីដេអូ TikTok បបួល​គេ​ប្រកួត​លិឍ​ចាន​បង្គន់​លើ​យន្តហោះ​ថា​មិន​ឆ្លង​កូរ៉ូណា!

  • 2020-03-18 00:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រី​ស្អាត​រូប​ស្រស់​ម្នាក់ បាន​ទទួល​រង​នូវ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បន្ទាប់​ពី​នាង​បាន​បង្ហោះ​វីដេអូ​១​នៅ​លើ​ TikTok បបួល​អ្នក​ផ្សេង​ឲ្យ​លិឍ​ចាន​បង្គន់​នៅ​លើ​យន្តហោះ​ថា​មិន​ឆ្លង​វីរុស​កូរ៉ូណា​ឡើយ។

បើ​ទោះ​ជា​មាន​មតិ​អវិជ្ជមាន​ច្រើន​ចំពោះ​វីដេអូ​នោះ នាង Ava Louise ហាក់​មិន​អើពើ​សោះ ហើយ​បែរ​ជា​បង្ហោះ​សារ​តៗ​គ្នា​យ៉ាង​ព្រងើយ​ទៅ​វិញ​​ថា នៅ​លើ​យន្តហោះ​គឺ​មាន​អនាម័យ​ខ្ពស់ ហើយ​​វីរុស​កូរ៉ូណា​កើត​មាន​តែ​ចំពោះ​អ្នក​ក្រីក្រ​ប៉ុណ្ណោះ។ បន្ថែម​​​​​​​​​​​​​​​ពី​នេះ​ទៀត នាង​​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​ថា​វីរុស​កូរ៉ូណា​បាន​ឆក់​យក​ជីវិត​​មនុស្ស​ចាស់ៗ​អស់ ហើយ​នៅ​សល់​តែ​ស្រី​ស្អាត​ដូចជា​ខ្លួន​នាង។ Louise បន្ត​ថា នាង​មិន​ខ្វល់​​រឿង​​បណ្ដាញ​សង្គម​លុប​​គណនី​របស់​នាង​ចោល​ទេ ព្រោះ​នាង​ជា​ស្រី​​ស្អាត មាន​រាង​សិចស៊ី ហើយ​មាន​លុយ នាង​អាច​បង្កើត​គណនី​ថ្មី​ឲ្យ​ដូច​មុន​បាន៕

ប្រភព៖ TimesLive ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;