La Liga នឹងធ្វើរឿងមួយដែលលីគបាល់ទាត់ផ្សេង​មិន​ទាន់នឹកឃើញ

  • 2020-03-19 02:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


La Liga បាន​នឹង​កំពុង​ពិចារណា​បង្កើត​លីគ​អនឡាញ​​ប្រកួត​គ្នា​រវាង​ក្លឹប​ទាំង ២០ នៅ​លើ​ហ្គេម FIFA 20 ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​​ឈ្មោះ​ថា FIFA league។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​អេស្ប៉ាញ​ football espana ។

រូបតំណាង
គំនិត​បង្កើត​លីគ​អនឡាញ​នេះ​ ដោយសារ​តែមាន​​អ្នក​គាំទ្រ​​នៅ​លើ​អ៊ីនធើណិត​ជាង ៦ ម៉ឺន​នាក់​បាន​ឃើញ​កីឡាករក្លឹប Real Betis និង Sevilla ប្រកូតគ្នាអំឡុង​ពេល​នៅ​ផ្ទះ​ការពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា។

មក​ទល់​ពេល​នេះ​គំនិត​បង្កើត​លីគ​ ក៏​បាន​សម្រេច​រួច​ហើយ​ដែរ​។ ការប្រកាស​ផ្អាកប្រកួត​លីគ​អេស្ប៉ាញរហូត​ដល់​ថ្ងៃទី ៤ ខែ​មេសា​ឆ្នាំ ២០២០។ ដោយឡែក​រដ្ឋអំណាច​តំបន់​កាតាឡាន់ ក៏ដូចជារដ្ឋអំណាច​អេស្ប៉ាញ​ ​បាន​បិទ​ប្រទេស​អស់​ជាង ១៥ ថ្ងៃ​មក​ហើយ។

ការ​ចាប់​គូ ក៏​នឹង​ធ្វើ​ឡើង​តាម​អនឡាញ​ផង​ដែរ​នៅម៉ោង ៨ យប់(ម៉ោង​នៅ​អេស្ប៉ាញ) គ្រោង​នឹង​ប្រកួត​តែនៅ​ថ្ងៃ​សុក្រ ដល់​អាទិត្យប៉ុណ្ណោះ​។ យ៉ាងណាមិញ មិនទាន់​ឃើញ​មាន​ការ​ប្រកាស​ផ្លូវការពី La Liga នៅ​ឡើយ​ទេ។

​កីឡាករ​តំណាង​ក្លឹបដែល​នឹង​មកចូល​រួម​ប្រកួត ក៏ត្រូវសម្រេច​​យក​មករួចរាល់​ហើយ​មាន​ដូចជា៖

-FC Barcelona កីឡាករ Sergi Roberto

-Real Madrid កីឡាករ Marco Asensio

-Sevilla កីឡាករ Reguilón

-Real Sociedad កីឡាករ Januzaj

-Getafe កីឡាករ Jason Remeseiro

-Atletico កីឡាករ Marcos Llórente

-Valencia កីឡាករ Carlos Soler

-Villarreal កីឡាករ Manu Morlanes

-Granada កីឡាករ José Antonio Martínez

-Athletic Club កីឡាករ Gorka Guruzeta

-Osasuna កីឡាករ Rubén García

-Real Betis កីឡាករ Borja Iglesias

-Levante កីឡាករ Carlos Clerc

-Alaves កីឡាករ Lucas Perez

-Real Valladolid កីឡាករ Pedro Porro

-Eibar កីឡាករ Edu Expósito

-Celta កីឡាករ Kevin Vázquez

-Mallorca កីឡាករ Alex Pozo

-Leganes កីឡាករ Aitor Ruibal

-Espanyol កីឡាករ Adrián Embarba

ប្រភព៖ Football Tribe | Straitstimes ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;