គម្រោង​ពង្រីក​ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅប៉ោយប៉ែត ប្រវែង ៣៦៦គ.ម ត្រូវការថវិកាប៉ុន្មាន?

  • 2020-03-24 06:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ពង្រីកផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅ ប៉ោយប៉ែត ដែលមានប្រវែង​សរុប​ចំនួន ៣៦៦គីឡូម៉ែត្រ គឺត្រូវការ​ឥណទាន​សម្បទាន​ពីរដ្ឋាភិបាលជប៉ុន​សរុបប្រមាណ ៨៤០លានដុល្លារ​អាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ​ស្តីពីពិធី​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
គម្រោង​នេះ ត្រូវបាន​បែងចែក​ជា ៣ផ្នែកធំៗគឺ៖

១. ភាគខាងជើង (ពីក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) កំណាត់​ផ្លូវ​មាន​ប្រវែង​សរុប ៨៤,៧៤គ.ម។ ក្នុងនោះ ផ្លូវមេមាន​ប្រវែង ៥១,៤៨​គ.ម និង​ផ្លូវវាងក្រុងបាត់ដំបង មាន​ប្រវែង ២៣,៩២គ.ម និង​ផ្លូវវាង​ក្រុង​សិរីសោភ័ណ​ មាន​ប្រវែង ៩,៣៤គ.ម។

២. ភាគខាងត្បូង (ពីស្ពាន​ព្រែកក្តាម-ធ្លាម្អម ខេត្ត​ពោធិ៍សាត់) កំណាត់​ផ្លូវមាន​ប្រវែងសរុប ១៣៥,២៤ គ.ម។ ក្នុងនោះ ផ្លូវមេ​មាន​ប្រវែង ១១៧,៩៧គ.ម និង​ផ្លូវវាង ២ខ្សែគឺ ផ្លូវ​វាង​ក្រុងឧត្តុង្គ មាន​ប្រវែង ៥,២គ.ម និង​ផ្លូវវាង​ក្រុងកំពង់ឆ្នាំង មានប្រវែង ១២,០៧គ.ម។

៣. ភាគ​កណ្តាល (ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និង​ពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) កំណាត់​ផ្លូវមាន​ប្រវែង​សរុប ១៤៦,០៤ គ.ម ក្នុងនោះ ពី​ធ្លាម្អម ខេត្ត​ពោធិ៍សាត់ ទៅក្រុងបាត់ដំបង មាន​ប្រវែង ៩៩,២១គ.ម ជាផ្លូវ៤គន្លង, ផ្លូវវាង​ក្រុង​ពោធិ៍សាត់ ១១,៦៩គ.ម និង​កំណាត់​ផ្លូវពី​ក្រុងសិរីសោភ័ណ ទៅក្រុង​ប៉ោយប៉ែត មាន​ប្រវែង ៣៥,១៤គ.ម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;