អាជ្ញាធរចុះត្រួតពិនិត្យទីតាំងលក់អាល់កុល និងម៉ាស់ជាង ១០០កន្លែងនៅខេត្តសៀមរាប

  • 2020-03-25 00:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និងកំលាំងអធិការដ្ឋាននគរបាលស្រុកទូទាំង១១ ចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំ ចាប់​ពីថ្ងៃ​ទី​២០ ដល់ថ្ងៃទី​២៤ ខែមីនា​ ឆ្នាំ២០២០ ដល់បណ្តាអាជីវករដែលបានលក់អាល់កុល និងម៉ាស់គ្រប់ប្រភេទ​នៅក្រុងសៀមរាប។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ជាលទ្ធផលក្រុមការងារ បានចុះដល់ទីតាំងអាជីវកម្ម ១៤៥កន្លែង ដែលរួមមាន៖
  • ឱសថស្ថានចំនួន ១១៨កន្លែង
  • ឱសថស្ថានរងចំនួន ០២កន្លែង
  • Mini martចំនួន ០១កន្លែង
  • កន្លែងលក់ភេសជ្ជៈចំនួន ០១កន្លែង
  • កន្លែងលក់បរិក្ខារសំណង់ចំនួន ០១កន្លែង
  • បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៨កន្លែង
  • បន្ទប់ថែទាំជំងឺចំនួន ០៥កន្លែង
  • បន្ទប់ពិសោធន៍វេជ្ជសាស្ត្រចំនួន ០១កន្លែង
  • កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៧កន្លែង
  • ផ្ទះសំណាក់ចំនួន ០១កន្លែង។

ជាមួយគ្នានេះ សមត្ថកិច្ចបានណែនាំឲ្យអាជីវករទាំងអស់ ត្រូវទិញអាល់កុលមានដាក់ស្លាកសញ្ញា បញ្ជាក់ពីប្រភពច្បាស់លាស់​ មានឈ្មោះផលិតផល និងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុលឲ្យបានត្រឹមត្រូវ ដោយមានវិក័យបត្រ ព្រមទាំងលក់ម៉ាស់កុំឆ្លៀតឱកាសលក់តម្លើងថ្លៃ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចនឹងបន្តចុះផ្សព្វផ្សាយអប់រំណែដល់អាជីវករលក់អាល់កុល និងម៉ាស់ទាំង​អស់​ក្នុងភូមិសាស្រ្តខេត្តសៀមរាប​ ដើម្បីបង្ការកុំឲ្យប្រជាពលរដ្ឋយើងទិញចំផលិតផលក្លែងក្លាយ ដែលអាចហានិភ័យដល់ការីករាលដាលជំងឺកូវីដ១៩។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈកម្មការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលមានលោក ទៀ សីហា ជាប្រធាននិងជាអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ការការរីករាលដាលជំងឺកូវីដ១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;