លោក ពូទីន ប្រាប់ពីរយៈពេលដែលរុស្ស៊ី អាចប្រយុទ្ធឈ្នះមេរោគកូរ៉ូណា
- 2020-03-27 01:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ពូទីន ប្រាប់ពីរយៈពេលដែលរុស្ស៊ី អាចប្រយុទ្ធឈ្នះមេរោគកូរ៉ូណា
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៦ ខែមីនាម្សិលមិញ បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ីនឹងបង្ក្រាបវីរុសកូរ៉ូណា ក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ប្រសិនបើរុស្ស៊ី ចាត់វិធានការតឹងរឹង។
គិតត្រឹមម្សិលមិញ រុស្ស៊ី បានជួបករណីឆ្លងកូវីដ១៩ ចំនួន ៨៤០នាក់ ក្នុងនោះស្លាប់ ៣នាក់ និងជាសះស្បើយ ៣៨នាក់។ យ៉ាងណាមិញ ចំនួននេះ គឺទាបនៅឡើយ បើធៀបនឹងប្រទេសអឺរ៉ុបមួយចំនួន ប៉ុន្តែវានឹងអាចរីករាលដាលកាន់តែខ្លាំងបើពុំមានវិធានការទាន់ពេល។
អាជ្ញាធរក្រុងមូស្គូ និងតំបន់ដែលនៅជុំវិញក្រុង បានប្រកាសបិទហាងកាហ្វេ ភោជនីយដ្ឋាន និងហាងនានាចោលទាំងអស់ កាលពីចុងសប្តាហ៍កន្លងទៅ ដោយទុកតែហាងលក់ស្បៀងអាហារ និងថ្នាំពេទ្យតែប៉ុណ្ណោះ។
កាលពីថ្ងៃពុធ លោក ពូទីន បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា រដ្ឋាភិបាលលោកបានដាក់ចេញវិធានការថ្មីបន្ថែមទៀត ដើម្បីបន្ថយល្បឿននៃការចម្លងជំងឺកូវីដ១៩ ដូចជាផ្អាកការធ្វើការងារមួយរយៈសម្រាប់ប្រជាជនរុស្ស៊ីជាច្រើន និងជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ៕