CDC អាមេរិក ប្រាប់​ពី​របៀប​ធ្វើ​ម៉ាស​ពាក់​ដោយ​ខ្លួន​ឯង ប្រើ​ពេល​ត្រឹម ៤៥​វិនាទី

  • 2020-04-06 00:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​របស់​អាមេរិក (CDC) បាន​បង្ហោះ​វីដេអូ​បង្រៀន​ពី​វិធី​ធ្វើ​ម៉ាស​ក្រណាត់ សម្រាប់​​​ពាក់​ និង​បង្ការ​ជំងឺ​ឆ្លង​នៅ​ទី​សាធារណៈ ដោយ​ខ្លួន​ឯង ហើយ​ចំណាយ​ពេល​តិច​មិន​ដល់ ១​នាទី​ផង។

ក្នុង​វីដេអូ​បាន​បង្ហាញ​ថា ការ​ធ្វើ​ម៉ាស​នេះ​​​​​​​អាច​ប្រើ​ក្រណាត់​ជា​​ច្រើន​ប្រភេទ​ដូចជា អាវ​យឺត កន្សែង​ដៃ ឬ​ក៏​ក្រណាត់​​រុំ​ ក ជា​ដើម។ អ្វី​ដែល​សំខាន់​ទៀត​គឺ​កៅស៊ូ​កង​រាង​ធំ​គួរ​សម​ចំនួន ២។ CDC បញ្ជាក់​ថា ម៉ាស​ក្រណាត់​​នេះ​​នឹង​ចូលរួម​​​​​​​​​​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ​១៩​នៅ​ទី​សាធារណៈ ឬ​ទី​ប្រជុំជន​ណា​មួយ ដែល​ពិបាក​ធ្វើ​គម្លាត​សង្គម។ មួយ​វិញ​ទៀត វា​ជួយ​កាត់​បន្ថយ​​តម្រូវ​ការ​​​ម៉ាស​ពេទ្យ ក៏​ដូចជា​​ប្រភេទ​ម៉ាស N-95 ដែល​​​កំពុង​ខ្វះ​ខាត​ខ្លាំង ហើយ​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ការងារ​វេជ្ជសាស្ត្រ៕

សូម​ទស្សនា​វីដេអូ​បង្រៀន​នៅ​ខាង​ក្រោម៖

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;