Walker ចេញ​មុខ​សំុទោស រឿង​នាំ​ស្រី​មក​បន្ទប់​​ បំពាន​បំរាម​​ ​Stay home, stay safe

  • 2020-04-06 07:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kyle Walker ​បាន​ចេញ​មុខ​ជា​សាធារណៈ​ម្តង​ទៀត ក្រោយ​ពេល​រូប​គេ​បង្កើត​រឿង​មួយ​ដែល​ត្រូវ​បាន​កាសែត The Sun ចាប់​បាន​ច្បាស់ៗ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ​។

Kyle Walker ខ្សែការពារ​ក្លឹប Manchester City
កាសែត​ជួរ​មុខ​មួយ​របស់​អង់គ្លេសដដែល​បាន​ចុះ​ផ្សាយ​ថា ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​ Manchester City រូប​នេះ បាន​នាំ​ស្រី​មកបន្ទប់អាផាតមិន​ នៅ​មុន​ពេល​​តែ ១ ថ្ងៃ​ប៉ុណ្ណោះដែល Walker បង្ហោះ​សារ​ប្រាប់​អ្នក​គាំទ្រឲ្យស្នាក់​នៅ​ផ្ទះ​ដោយ​សុវត្ថិភាព។

ទង្វើ​នេះ​គឺបាន​ផ្ទុយ​ទៅ​នឹង​​បម្រាម​រដ្ឋអំណាច​ចក្រភព​អង់គ្លេស​ ដែល​បាន​​ហាម​មិន​ឲ្យ ជួប​ជុំ​ ឬ​ធ្វើ​ដំណើរ​គោចរ​ផ្តេសផ្តាស​ ក្នុង​អំឡុង​ពេល​នេះ​ ជៀសវាង​ឆ្លង​វីរុស​កាច​សហាវ​ COVID-19 ។

ក្លឹប​​ការពារ​តំណែង​ជើង​ឯក​ Premiere League មួយ​នេះក៏​បាន​​​ប្រតិកម្ម​ភ្លាមៗ​ផង​ដែរ​ ដោយ​បាន​សរសេរ​នៅ​លើ​វិបសាយ​ផ្លូវការ​​ថា ទោះ​ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន ក្នុង​នាម​ជា កីឡាករ​បាល់​ទាត់​អាជីព ជា​តំណាង​ ជា​រូល​ម៉ូឌែល(role model) មួយ​រូប មិន​គួរ​បំពាន​យ៉ាង​នេះ​ឡើយ។

យ៉ាង​ណា​ ការ​​ដាក់​ពិន័យ​ នឹង​សម្រេច​នៅ​ពេ​ល​បន្ទាប់។ ចំណែក​សាមី​ខ្លួន​ក៏​បាន​ចេញ​មុខ​មក​សុំទោស​ជា​សាធារណៈ​រួច​ហើយ​ដែរ ចំពោះ​ករណី​នេះ៕

សកម្មភាព Walker ហុចលុយ
Louise ស្រីស្នេហ៍​រយៈពេល​ខ្លី​របស់ Walker
Louise ដែលត្រូវ​គេ​ដឹង​ថា ទទួល​បាន​សារ​ពី​​ Walker ហា៊ន​ចំណាយ​លើ​គេ

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;