យោធាថៃ ព្រម​កាត់បន្ថយ​ការចំណាយ​ដើម្បី​ប្រឆាំង​កូវីដ១៩ តែមិន​ព្រមផ្អាក​ទិញ​នាវា​មុជទឹក

  • 2020-04-10 02:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធាថៃ បាន​យល់ស្រប​កាត់បន្ថយការចំណាយ​ក្នុងនោះរួមមានទាំងការផ្អាកទិញអាវុធ និងគម្រោងមួយ​ចំនួន ដើម្បី​ជួយរដ្ឋាភិបាល​ក្នុងការប្រយុទ្ធនឹង​ជំងឺកូវីដ១៩។

ជាមួយគ្នានោះ កងទ័ពជើង​ទឹកថៃ​ក៏ត្រៀមបង្វិល​​ថវិកា​ទៅរដ្ឋាភិបាលវិញផងដែរ។ មេបញ្ជាការកងទ័ពជើងទឹកលោក Ruechai Ruddit បាន​ថ្លែងកាលពីថ្ងៃទី៩ ខែមេសាថា ថវិកា​ត្រូវបានកាត់ចេញពីគម្រោងមួយចំនួន រួមទាំងថវិកាសម្រាប់ការបណ្តុះបណ្តាល និង​ដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស​ក៏ត្រូវលុបចោលផងដែរ។

យ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា កងទ័ពជើងទឹក ​មិនអាចផ្អាកនីតិវិធី​ក្នុងការ​ទិញ​នាវាមុជទឹកតម្លៃ ២២ពាន់លានបាត (ជាង ៣៨៩លាន​ដុល្លារ​អាមេរិក) ឡើយ​ពីចិនឡើយ ព្រោះ​វាជាកិច្ចសន្យាកាតព្វកិច្ចដ៏តឹងរឹង។ ការចំណាយទិញនាវានេះ គឺមានរយៈពេល ៧ឆ្នាំ។

ទ័ពជើងទឹកថៃ ធ្វើសន្និសីទអំពីការទិញនាវាមុជទឹក កាលពីឆ្នាំ២០១៧ (រូបថត៖ Bangkok Post)
ដោយឡែក​ខាងកងទ័ពជើងអាកាសវិញ លោក ACM Maanat Wongwat ដែលជាមេបញ្ជាការ បាន​ឱ្យដឹងថា កងទ័ពអាកាស​ក៏កំពុងស្រាវជ្រាវលើគម្រោងណាដែលអាចកាត់បន្ថយ​ការចំណាយផងដែរ ក្នុងនោះរួមមានទាំងការ​ធ្វើទំនើបកម្មយន្តហោះចម្បាំង។ ចំណែក​ដំណើរទស្សនកិច្ច និងសិក្ខាសាលានៅក្រៅប្រទេស ក៏នឹងត្រូវកាត់ចោល ដោយបង្វែរថវិកានោះទៅរដ្ឋាភិបាលវិញ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;