អ្វីនឹង​កើត​ឡើង បើ​អ្នកញ៉ាំ​ស៊ុត ៦​គ្រាប់​ក្នុង​១សប្ដាហ៍?

  • 2020-04-10 06:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទទួល​ទាន​ស៊ុត​ មាន​អត្ថប្រយោជន៍​ល្អ​ជា​ច្រើន​ ហើយ​វា​នឹង​អាច​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​បាន​ថែម​ទៀត​ផង។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​ថ្មី​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​​ចិន​នៃ​មន្ទីរពេទ្យ Fuwai ដោយ​ពិសោធ​​រយៈ​ពេល​១៧​ឆ្នាំ​ទៅ​លើ​​អ្នក​ចូលរួម​​ចំនួន ១០២ ១៣៦​នាក់ មក​ពី​ខេត្ត​ចំនួន ១៥។

អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ខាង​លើ ​ដែល​មាន​​អត្រា​ទាប​ចំពោះ​​មរណភាព និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ មាន​ទម្លាប់​បរិភោគ​ស៊ុត​​​ចន្លោះ​ពី ៣​គ្រាប់ ទៅ ៦​គ្រាប់​ ក្នុង​១​សប្ដាហ៍។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​បរិភោគ​ស៊ុត​តិច​ពេក ឬ​ច្រើន​ពេក បែរ​ជា​មាន​អត្រា​ខ្ពស់​​ចំពោះ​មរណភាព និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ទៅ​វិញ។ អ្នក​មិន​ទទួល​ទាន​ស៊ុត ឬ​ត្រឹម​១​គ្រាប់​ក្នុង​១​សប្ដាហ៍ មាន​​អត្រា​ ២២% ទៅ ២៩% ចំពោះ​មរណភាព និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង ឯ​អ្នក​ទទួល​ទាន​ស៊ុត​ច្រើន​ជាង ១០​គ្រាប់ មាន​អត្រា​ចន្លោះ​ពី ១៣% ទៅ ៣០%។

សូម​បញ្ជាក់​ថា ស៊ុត​ជា​អាហារ​អាច​ធ្វើ​ញ៉ាំ​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​តម្លៃ​សមរម្យ។ វា​សម្បូរ​ប្រូតេអ៊ីន ដែល​ល្អ​សម្រាប់​សុខភាព​មនុស្ស។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​​ក៏​​ផ្ទុក​កូឡេស្ដេរ៉ុល​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ​ចំពោះ​អ្នក​បរិភោគ។ ការ​សិក្សា​ស្រាវជ្រាវ​នៃ​ការ​ទទួល​ទាន​ស៊ុត​មា​នចំនួន​ច្រើន​ណាស់ តែ​ការ​រក​ឃើញ​​ទាំង​នោះ​បែរ​ជា​មាន​លក្ខណៈ​ខុស​គ្នាៗ​ទៅ​វិញ ពោល​គឺ​គ្មាន​ការ​មូល​មតិ​ឲ្យ​ជាក់លាក់​ណា​​មួយ​នោះ​ទេ ជា​ពិសេស​ចំពោះ​ចំនួន​ស៊ុត​ដែល​គួរ​បរិភោគ​​ប្រចាំ​ថ្ងៃ៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;